ហ្គោលវែល​ចូលរួម​ពិធី​ជប់លៀង​គម្រប់​ខួប ១ឆ្នាំ របស់​ក្រុមហ៊ុន New World Financial Group និង​ធ្វើការ​ចែក​រំលែក​ឱកាស​នៃ​ការ​វិនិយោគ​ឧបករណ៍​និស្សន្ទ

នៅល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ ពិធី​ជប់លៀង​គម្រប់​ខួប ១ឆ្នាំ របស់​ក្រុមហ៊ុន New World Financial Group ត្រូវ​បានរៀបចំ​ឡើងយ៉ាង​ឱឡារិក​នៅទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា។ ក្នុងនាម​ជាក្រុមហ៊ុនដៃ​គូសហការមួយរូប ក្រុមហ៊ុនហ្គោលវ៉លវែល​ត្រូវបានអញ្ជើញ​ឲ្យចូលរួមកម្មវិធី និងធ្វើការចែករំលែក​នូវ​បទពិសោធន៍ និងទស្សនៈ​ក្នុងវិស័យ​ជួញដូរ​ឧបករណ៍​និស្សន្ទ។

មន្រ្តីតំណាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្នុងវិស័យ​ជាច្រើន​រូបក៏ត្រូវ​បានអញ្ជើញ​ឲ្យចូលរួមក្នុង​កម្មវិធីនេះ​ផងដែរ។ សមាជិកនៃគណៈកម្មការ​មូលបត្រ​មីយ៉ាន់ម៉ា (Securities and Exchange Commission of Myanmar) បានផ្តល់​វត្តមាន និងការគាំទ្រ​ដល់ការអភិវឌ្ឍវិស័យ​ហិរញ្ញវត្ថុរបស់​មីយ៉ាន់ម៉ា ក្នុង​នាម​រដ្ឋាភិបាល។ លោក Min Htike Aung ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន New World Financial Group និង លោកស្រី Thin Thin Khine ដែលជា​ភរិយា និងជា​អភិបាលនៃ​ក្រុមហ៊ុន New World Financial Group បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់វត្តមាន​របស់ភ្ញៀវកិត្តិយស​ទាំងអស់ ហើយសង្ឃឹមថា​នឹងមាន​រាត្រីដ៏អស្ចារ្យ​មួយជាមួយគ្នា។ ក្នុងពិធីជប់លៀងនោះ មាន​ការចែករំលែក​នូវបទពិសោធន៍​និងជំនាញ​ផ្ទាល់ខ្លួន ហើយក៏​មានចម្រៀង​ដ៏ពិរោះរបស់​អ្នកចំរៀង​ល្បីជនជាតិ​ភូមា ដែលបាននាំ​មកនូវភាពសប្បាយ​រីករាយដល់​អ្នកចូលរួម​ទាំងអស់។ លើសពីនេះ ការចាប់រង្វាន់​ក៏បានញ៉ាំង​ឲ្យបរិយាកាស​កម្មវិធី​កាន់តែមាន​ភាពរំភើប និងសប្បាយ​រីករាយ​ឥតឧបមា។

លោក George Black ប្រធាន​ទីប្រឹក្សាវិនិយោគ​នៃក្រុមហ៊ុនហ្គោលវែល​បានថ្លែងសុន្ទរកថា​ដ៏រំជើបរំជួល​មួយ ដោយលោក​បានបង្ហាញ​ពីក្តីស្រឡាញ់​របស់ខ្លួន​​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា ហើយសង្ឃឹមថា​​អាចអភិវឌ្ឍ​អាជីវកម្ម​​លើវិស័យ​ជួញដូរឧបករណ៍​និស្សន្ទនៅទីនេះ និង​ចូលរួមចំណែក​​ក្នុង​ការអភិវឌ្ឍ​​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេសទាំងមូល។ ជាមួយគ្នា​នេះដែរ លោក George បាន​សង្កត់ធ្ងន់​នៅក្នុងសុន្ទរកថា​របស់​លោកថា វិស័យនីមួយៗ​ត្រូវការប្រព័ន្ធច្បាប់​ដែលមាន​សមភាព យុត្តិធម៌ និងតម្លាភាព ដើម្បី​ជាការ​រឹងបន្តឹង និងជា​ការគាំទ្រ​ក្នុងវិស័យ​នោះ ចំណែក​ឯវិស័យជួញដូរ​ឧបករណ៍និស្សន្ទ​ក៏ដូចគ្នា​ផងដែរ មានតែទីផ្សារ​ដែលមាន​លក្ខណៈសម្បត្តិ​បែបនេះទេ​ទើបអាចធ្វើឲ្យមហាជន​មានជំនឿជាក់​ទៅលើទីផ្សារ​បាន ហើយ​ការអភិវឌ្ឍ​ទីផ្សារ​នឹងកាន់តែ​មាន​សន្ទុះខ្លាំង និងមាន​ភាពពេញលេញ។ ក្នុងនាម​ជាក្រុមហ៊ុនឈ្មួញជើងសា​ឧបករណ៍និស្សន្ទ​ដែលមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ក្រុមហ៊ុនហ្គោលវែល​តែង​ប្រកាន់ខ្ជាប់នូវ​ទស្សនៈនេះ ព្រមទាំង​បាន​បន្តផ្សព្វផ្សាយ​ទស្សនៈនេះ​ទៅ​គ្រប់តំបន់​ទូទាំង​ពិភពលោក។ ច្បាប់បញ្ញត្តិ គឺជា​និមិត្តរូប និងជា​តំណាង​ឲ្យភាពខ្លាំង និង​ទំនុកចិត្ត។

ទន្ទឹមនឹងនេះ លោក Naoto Arase នាយកផ្នែកបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុនហ្គោលវែល បានធ្វើការណែនាំ​វិស័យជួញដូរ​ឧបករណ៍និស្សន្ទ​ដោយឈរលើ​ទស្សនៈ​បច្ចេកទេស។ នៅប្រទេសជប៉ុន ប្រព័ន្ធ​ជួញ​ដូរ​ស្វ័យប្រវត្តិ (Artificial Intelligence) ត្រូវបាន​ប្រើប្រាស់យ៉ាង​ទូលំទូលាយ ហើយវិស័យ​ជួញដូរឧបករណ៍​និស្សន្ទ​ក៏បានបញ្ចូល AI ទៅក្នុងប្រព័ន្ធ​ជួញដូរផងដែរ ដោយ​ធ្វើការ​ជួញដូរជំនួស​ប្រតិបត្តិការដោយដៃ ដើម្បីផ្តល់នូវ​ភាពងាយស្រួល​ដល់វិនិយោគិន​ក្នុងការ​ដាក់បញ្ជាទិញ។ ការចែករំលែកនេះ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពីសំណាក់ភ្ញៀវ​កិត្តិយស​ក្នុងរាត្រីនោះ។ បច្ចេកវិទ្យាជឿនលឿន​ឥតឈប់ឈរ ហើយ​វិស័យជួញដូរ​ឧបករណ៍និស្សន្ទ​ក៏កំពុងត្រូវ​បាន​រួម​បញ្ចូលគ្នា​ជាមួយ​នឹង​បច្ចេកវិទ្យាថ្មីៗ​ផងដែរ។ យើងជឿជាក់ថា ទីផ្សារមីយ៉ាន់ម៉ា​នឹងកាន់តែ​រីកចម្រើន​នា​ពេល​អនាគត។

ក្នុងនាមជាក្រុមហ៊ុនខ្នាតអន្តរជាតិ ក្រុមហ៊ុនហ្គោលវែលប្តេជ្ញាចិត្ត​ក្នុងការលើកកម្ពស់​ការអភិវឌ្ឍវិស័យ​ជួញដូរ​ឧបករណ៍និស្សន្ទ ដោយចាប់ផ្តើម​ពី​ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី Cyprus ទីក្រុងឡុង ប្រទេស​ក្នុង​តំបន់​អឺរ៉ុបខាងកើត ទៅកាន់មីយ៉ាន់ម៉ា។ ក្រុមហ៊ុន​ហ្គោលវែលនឹង​បន្តពង្រីកវិសាលភាព​អាជីវកម្ម​របស់ខ្លួននៅ​ទូទាំង​ពិភពលោក និងចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍវិស័យ​ជួញដូរ​ឧបករណ៍​និស្សន្ទ ជាមួយ​នឹងវិនិយោគិន​ទាំងអស់។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up