ការដាក់ប្រាក់

វិធីទី ១៖ ការផ្ទេរប្រាក់តាមធនាគារ

ការផ្ទេរប្រាក់តាមធនាគារ គឺវិធីសាស្ត្រនៃការផ្ទេរប្រាក់មួយប្រភេទដែលអ្នកបង់ប្រាក់ត្រូវផ្ទេរប្រាក់ទៅកាន់អ្នកទទួលប្រាក់តាមរយៈទូរលេខ ទូរគមនាគមន៍ ឬបណ្តាញទូរគមនាគមន៍នៃអន្តរធនាគារហិរញ្ញវត្ថុ ហើយណែនាំធនាគារទទួលប្រាក់នោះធ្វើការប្រមូលប្រាក់ក្នុងកម្រិតមួយពីអ្នកទទួលប្រាក់។ ការផ្ទេរប្រាក់តាមធនាគារមានសុវត្ថិភាព អាចជឿទុកចិត្តបាន និងត្រូវបានដំណើរការនៅទូទាំងពិភពលោក។ លើសពីនេះទៀត ដោយសារការផ្ទេរប្រាក់តាមធនាគារត្រូវការពេលវេលា ដូចនេះដើម្បីចៀសវាងបាត់បង់ឱកាសវិនិយោគសម្រាប់អតិថិជន នៅពេលទទួលបានបង្កាន់ដៃផ្ទេរប្រាក់ពីធនាគារភ្លាម ក្រុមហ៊ុនហ្គោលវែលនឹងដាក់ចំនួនទឹកប្រាក់នោះ​ទៅក្នុងគណនីជួញដូររបស់អតិថិជនភ្លាម ដែលអនុញ្ញាតឲ្យអតិថិជនអាចដាក់បញ្ជាទិញលក់បានគ្រប់ពេលវេលា និងក្តាប់យកនូវរាល់ឱកាសទាំងអស់។

ជំហានទី ១៖ បំពេញពាក្យស្នើសុំ

អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅគណនីធនាគាររបស់ក្រុមហ៊ុនហ្គោលវែលបាន តាមរយៈធនាគារដែលលោកអ្នកស្ថិតនៅ។ សូមទៅកាន់ធនាគារដើម្បីបំពេញពាក្យស្នើសុំផ្ទេរប្រាក់ទៅកាន់ក្រៅប្រទេសតាមបទប្បញ្ញត្តិកំណត់របស់ធនាគារ។

ឯកសារសម្រាប់ការផ្ទេរប្រាក់តាមធនាគារ៖

អតិថិជនអាចចូលទៅកាន់មជ្ឈមណ្ឌលសេវាកម្មអតិថិជនអនឡាញ ដើម្បីពិនិត្យមើលឯកសារសម្រាប់ការផ្ទេរប្រាក់តាមធនាគារ។
ជំហានទី ២៖ បញ្ជូនបង្កាន់ដៃ
បន្ទាប់ពីផ្ទេរប្រាក់រួច សូមផ្ញើប័ណ្ណដាក់ប្រាក់ (បង្កាន់ដៃ) រួមជាមួយឈ្មោះអតិថិជន និងលេខគណនី ទៅកាន់ក្រុមហ៊ុនដើម្បីត្រួតពិនិត្យ។
វិធីសាស្រ្តនៃការបញ្ជូន៖
អ៊ីម៉ែល៖ cs@goldwellcap.com

កំណត់សំគាល់សម្រាប់ការដាក់ប្រាក់

១​ អតិថិជនត្រូវតែជាអ្នកទទួលផលចុងក្រោយនៃមូលនិធិដែលបានតម្កល់។
២ អតិថិជនត្រូវគោរពតាមរាល់ច្បាប់និងបទប្បញ្ញត្តិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ក្នុងករណីណាក៏ដោយ ក្រុមហ៊ុននឹងមិនទទួលយកប្រាក់តម្កល់ដែលមិនមែនជាប្រាក់ផ្ទាល់ខ្លួនរបស់អតិថិជន (ភាគីទីបី) ឡើយ។
៣ ដោយសារក្រុមហ៊ុនត្រូវអនុវត្តនីតិវិធីពិនិត្យឡើងវិញ ស្របតាមបទប្បញ្ញត្តិរបស់ស្ថាប័នអាណាព្យាបាល ដូចនេះប្រសិនបើអតិថិជនខកខានមិនប្រគល់ប័ណ្ណដាក់ប្រាក់ ឬព័ត៌មានគណនីធនាគារមិនពេញលេញ វាអាចបណ្តាឲ្យមានការពន្យាពេលក្នុងការតម្កល់ប្រាក់ក្នុងគណនីជួញដូររបស់អតិថិជន។
៤ បន្ទាប់ពីប្រាក់ត្រូវបានតម្កល់ដោយជោគជ័យទៅក្នុងគណនីជួញដូរ ក្រុមហ៊ុននឹងផ្ញើអ៊ីម៉ែល និងសារជាអក្សរទៅកាន់អតិថិជន ដើម្បីជូនដំណឹងតាមការណែនាំដែលបានកំណត់ជាមុន។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up