ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន

ហ្គោលវែល ខាភីថល គឺជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទលំដាប់កំពូល ដែលការធ្វើ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទជាច្រើនប្រភេទ រួមមានការជួញដូរគូរូបិយបណ្ណបរទេស លោហមានតម្លៃ និងប្រេងឆៅ។ល។ ហ្គោលវែល នាំមុខគេលើការជួញដូរតាមប្រព័ន្ធអនឡាញសម្រាប់អតិថិជនជុំវិញពិភពលោក។

ក្រុមហ៊ុនហ្គោលវែល មានក្រុមការងារផ្នែកសេវាកម្មអតិថិជនប្រកបដោយភាពជំនាញ ដែលនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃការជួញដូរតាមប្រព័ន្ធអនឡាញគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្តាហ៍​) និងគ្រប់ជ្រុងជ្រោយ។ លើសពីនេះ ក្រុមហ៊ុនក៏មានក្រុមការងារផ្នែកវិភាគ ប្រកបដោយភាពជំនាញ និងវិជ្ជាជីវៈខ្ពស់ ដែលផ្តល់ជូនអតិថិជននូវការវិភាគទីផ្សារ និងការស្រាវជ្រាវសិក្សាផ្សេងៗគ្នា លើគ្រប់ទិដ្ឋភាព ក្នុងគោលបំណងជួយអតិថិជនបង្កើតនូវយុទ្ធសាស្ត្រជួញដូរល្អប្រសើរ និងអាចចាប់យកឱកាសវិនិយោគល្អបំផុត។

ក្រុមហ៊ុនហ្គោលវែល ប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវកម្មវិធីជួញដូរប្រកបដោយសុវត្ថិភាព ស្ថិ រភាពនិងអាចទុកចិត្តបាន ដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការជួញដូរនៅក្នុងបរិយាកាសមួយដែលអាចជឿទុកចិត្តបាន។ ក្រុមហ៊ុនបានរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអតិថិជនជាច្រើន តាមរយៈការ ផ្តល់ជូននូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងល្អឥតខ្ចោះ ក៏ដូចជាផលិតផលដែលមានគុណភាពខ្ពស់បំផុតនៅលើទីផ្សារ។ ក្រុមហ៊ុនហ្គោលវែលប្តេជ្ញាថានឹងក្លាយជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទលំដាប់ថ្នាក់ពិភពលោក។

ភាពខ្លាំងនៃក្រុមហ៊ុនហ្គោលវែល

ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសថៃ ដែលមានភូមិសាស្ត្រយ៉ាងអំណោយផល ជាពិសេសទទួលបានគុណប្រយោជន៍នៃការអភិវឌ្ឍរបស់គម្រោងអភិវឌ្ឍ “ខ្សែក្រវាត់មួយ ផ្លូវមួយ “។

កម្ពុជា បានក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ និងបានរក្សាកំណើនសេដ្ឋកិច្ចក្នុងកម្រិតថេរ។ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាក៏បានទាក់ទាញវិនិយោគិនសក្តានុពលក្រៅប្រទេសជាច្រើនចូលឲ្យមកក្នុងប្រទេសកម្ពុជា ដែលបង្កើតបានជាទស្សនីយភាពថ្មីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up