កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ភាគហ៊ុន

លក្ខណៈលម្អិតនៃកិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍
ផលិតផល កូដ ឯកតាកិច្ចសន្យាក្នុងមួយឡូតិ៍ ម៉ាជីនស្តង់ដារ គម្លាតតូចបំផុត តម្លៃកិច្ចសន្យា
German DAX 100 Index GER30u 20 1% 0.1 2.0 អ៊ឺរ៉ូ
Hang Seng Index HK50u 50 1% 0.1 5.0 ដុល្លារហុងកុង
Nikkei 225 JPN225u 500 1% 0.1 50.0 យេនជប៉ុន
NASDAQ-100 NAS100u 50 1% 0.01 0.5 ដុល្លារអាមេរិក
S&P 500 Index SPX500u 100 1% 0.01 1.0 ដុល្លារអាមេរិក
FTSE 100 Index UK100u 50 1% 0.01 0.5 ផោនអង់គ្លេស
Dow Jones Industrial Average US30u 20 1% 0.1 2.0 ដុល្លារអាមេរិក
U.S. Dollar Index USDXu 1,000 1% 0.001 1.0 ដុល្លារអាមេរិក
Brent Crude Index UKOILu 1,000 4% 0.001 1.0 ដុល្លារអាមេរិក
WTI Crude Index USOILu 1,000 4% 0.001 1.0 ដុល្លារអាមេរិក
FTSE China A50 Index XINA50u 20 1% 0.1 2.0 ដុល្លារអាមេរិក
ឡេវើរ៉េច
ឡេវើរ៉េចសម្រាប់ផលិតផលកិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍មានម៉ាជីនស្តង់ដារដូចចែងក្នុងតារាងខាងលើ
ឡេវើរ៉េចសម្រាប់គណនីជួញដូរមិនសមស្របក្នុងការអនុវត្តជាមួយផលិតផលកិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ទេ
ម៉ាជីនប្រតិបត្តិការជួញដូរ Lock Position ស្មើនឹង ១០% នៃប្រតិបត្តិការជួញដូរថ្មី។ ដូចនេះម៉ាជីនសរុបនៃ Lock Position (ទិញ១ លក់១) គឺស្មើនឹង ២០% នៃម៉ាជីនសម្រាប់ប្រតិបត្តិការជួញដូរថ្មី១ឡូតិ៍
ល្វែងម៉ោង និងម៉ោងជួញដូរ
ល្វែងម៉ោង៖ ល្វែងម៉ោងនៃប្រព័ន្ធជួញដូរ GMT + 0 / ល្វែងម៉ោងកម្ពុជា GMT + 7 / ល្វែងម៉ោងទីក្រុងប៉េកាំង GMT + 8
GER30u ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០៦:០០ ដល់ ១៩:៥៩
ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២០:០០ ដល់ ០៦:០០
HK50u ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០១:១៥ ដល់ ០៣:៥៩ / ០៥:០០ ដល់ ០៨:២៩ / ០៩:១៥ ដល់ ១៥:៤៥
JPN225u ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០
ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០
NAS100u ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០ ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០
SPX500u ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០
ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០
UK100u ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០៦:០០ ដល់ ១៩:៥៩
ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២០:០០ ដល់ ០៦:០០
US30u ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០
ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០
USDXu ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០០:០១ ដល់ ២០:៤០
ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២៤:០០
UKOILu ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០០:០១ ដល់ ២០:៤០
ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២៤:០០
USOILu ម៉ោងជួញដូរ៖ ថ្ងៃអាទិត្យ ដល់ថ្ងៃសុក្រ GMT ម៉ោង ២២:០១ ដល់ ២០:៤០
ម៉ោងផ្អាកដំណើរការជួញដូរក្នុងសប្តាហ៍៖ ២១:០០ ដល់ ២២:០០
XINA50u ម៉ោងជួញដូរ៖ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ GMT ម៉ោង ០១:០០ ដល់ ០៨:២៩ / ០៩:០០ ដល់ ២០:៤០
ម៉ោងជួញដូរខាងលើគឺស្ថិតនៅក្នុងប្រព័ន្ធពេលវេលារដូវក្តៅ ហើយប្រព័ន្ធពេលវេលារដូវរងានឹងត្រូវពន្យារពេល ១ ម៉ោងបន្ថែម (លើកលែង HK50u និង XINA50)
ការគណនាចំណេញខាតនៃប្រតិបត្តិការជួញដូរ
ចំណេញខាតនៃប្រតិបត្តិការជួញដូរ=(ថ្លៃលក់-ថ្លៃទិញ) * ឯកតាកិច្ចសន្យា * ឯកតាជួញដូរ(ឡូតិ៍)
* រូបិយប័ណ្ណនៃការគណនាប្រាក់ចំណេញខាតខាងលើ គឺជារូបិយប័ណ្ណផ្ទាល់នៃតម្លៃកិច្ចសន្យា។
ឧ. UK100 នោះរូបិយប័ណ្ណនៃប្រាក់ចំណេញគឺផោនអង់គ្លេស។
ឧ. អតិថិជនទិញ UK100u ចំនួន ២ ឡូតិ៍ ក្នុងតម្លៃ ៥៩១០,៦០ ហើយលក់ចេញវិញក្នុងតម្លៃ ៥៩២៥,៣០
(៥៩២៥,៣០ – ៥៩១០,៦០) * ៥០ * ២ឡូតិ៍ = ១៤៧០ ផោនអង់គ្លេស
ការគណនាការប្រាក់ឆ្លងយប់
ការគណនាការប្រាក់ឆ្លងយប់និងពេលវេលារក្សាទុក៖ GMT ២១:០០ (ម៉ោងរដូវរងា GMT ម៉ោង ២២:០០) ការប្រាក់ត្រូវបានគណនាចំនួន ៣ ថ្ងៃ សម្រាប់រៀងរាល់ថ្ងៃសុក្រ។
ចំនួនការប្រាក់ក្នុងមួយថ្ងៃជួញដូរ = ឯកតាជួញដូរ(ឡូតិ៍) * ការប្រាក់ឆ្លងយប់នៃការទិញ/លក់ * តម្លៃកិច្ចសន្យា
ឧ. អតិថិជនទិញ UK100u ចំនួន ២ ឡូតិ៍ ហើយលក់ចេញវិញនៅមួយថ្ងៃបន្ទាប់ ការប្រាក់ឆ្លងយប់នៃការទិញស្មើនឹង -២២
២*២២*០,៥ផោន = -២២ផោន
ភាគលាភ និងកត្តាជះឥទ្ធិពលដល់ការគណនាតម្លៃភាគហ៊ុនផ្សេងទៀត
ដោយសារតែការពិត លោកអ្នកមិនបានកាន់កាប់ភាគហ៊ុនពិតប្រាកដទេសម្រាប់ការជួញដូរកិច្ចសន្យាលើគម្លាតថ្លៃភាគហ៊ុនឬសន្ទស្សន៍ឡើយ ដូចនេះលោកអ្នកមិនមានសិទ្ធិក្នុងការទទួលបានភាគលាភពិតប្រាកដ ឬសិទ្ធិបរិវិសកម្មណាមួយ ឬ/និងការបែងចែកភាគហ៊ុន និងសិទ្ធិស្រដៀងគ្នាផ្សេងទៀតឡើយ។ ទោះយ៉ាងណាក៏ដោយ ដើម្បីធានាថាការកើនឡើង/ធ្លាក់ចុះនៃថ្លៃភាគហ៊ុនមិនមានផលប៉ះពាល់ខ្លាំងលើប្រតិបត្តិការជួញដូររបស់លោកអ្នកនោះ ប្រាក់ខាត/ចំណេញបន្ថែមទាំងនេះ (អាស្រ័យលើទិសដៅជួញដូររបស់អតិថិជន) នឹងត្រូវបានដាក់បញ្ចូល ឬដកដោយស្វ័យប្រវត្តិពីសមតុល្យគណនីរបស់លោកអ្នក។ ការកែតម្រូវផ្សេងៗពាក់ព័ន្ធនឹងគណនីជួញដូរនឹងត្រូវបានដាក់បញ្ចូល ឬដកបន្ទាប់ពីទីផ្សារបិទនៅថ្ងៃជួញដូរមុនកាលបរិច្ឆេទនៃការគណនាផលប៉ះពាល់ទាំងឡាយណាដែលជះឥទ្ធិពលដល់តម្លៃភាគហ៊ុន។
ឧ. កាលបរិច្ឆេទកំណត់បញ្ជីឈ្មោះម្ចាស់ភាគហ៊ុនដែលត្រូវទទួលបានភាគលាភ គឺនៅថ្ងៃទី ២០ ខែមីនា។ អតិថិជនដែលបន្តកាន់កាប់កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ភាគហ៊ុន នៅថ្ងៃទី ១៩ នោះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះដែលត្រូវធ្វើការកែតម្រូវសមតុល្យពាក់ព័ន្ធនឹងផលប៉ះពាល់ទាំងឡាយណាដែលជះឥទ្ធិពលដល់តម្លៃភាគហ៊ុន ហើយកត្តាពាក់ព័ន្ធផ្សេងទៀតអាចចូលមើលក្នុងគេហទំព័ររបស់ផ្សារហ៊ុនបាន។
លក្ខណៈលម្អិតនៃការដាក់បញ្ជាមានកំណត់
សុពលភាពនៃការដាក់បញ្ជាមានកំណត់៖
១. ការដាក់បញ្ជាមានកំណត់លើទីតាំងបញ្ឈប់ប្រាក់ចំណេញ និងបញ្ឈប់ការខាត មានសុពលភាពរហូត ឬត្រូវបានលុបចោលតាមពេលវេលាដែលកំណត់ដោយអតិថិជន
២. ការដាក់បញ្ជាមានកំណត់សម្រាប់ប្រតិបត្តិការជួញដូរថ្មីមានសុពលភាពរហូតដល់ពេលទីផ្សារបិទ ថ្ងៃសុក្រក្នុងសប្តាហ៍នោះ ឬត្រូវបានលុបចោលតាមពេលវេលាដែលកំណត់ដោយអតិថិជន (អនុវត្តតាមពេលវេលាណាមួយដែលខ្លីជាង)
គម្លាតថ្លៃនៃការដាក់បញ្ជាមានកំណត់ និងតម្លៃទីផ្សារក្រោមលក្ខខណ្ឌទីផ្សារធម្មតា៖ ១០០ ចុច
* ក្នុងករណីថ្លៃក្នុងទីផ្សារមានការប្រែប្រួលខ្លាំង (ឡើង ឬចុះខ្លាំង) នោះប្រព័ន្ធជួញដូរនឹងបញ្ចប់ប្រតិបត្តិការដោយស្វ័យប្រវត្តិ
គម្លាតថ្លៃជួញដូរ និងលក្ខណៈលម្អិតនៃការអនុវត្ត
គោលការណ៍ផ្គូរផ្គង (រួមបញ្ចូលទាំងការដាក់បញ្ជាមានកំណត់) ៖ ផ្គូរផ្គងតាមតម្លៃទីផ្សារ
គម្លាតថ្លៃ៖ គម្លាតថ្លៃផ្លាស់ប្តូរតាមទីផ្សារ
ដែនកំណត់សម្រាប់ប្រតិបត្តិការជួញដូរក្នុងទិសដៅតែមួយ និងដែនកំណត់ទឹកប្រាក់សម្រាប់មួយប្រតិបត្តិការជួញដូរ
ដែនកំណត់សម្រាប់អតិថិជនម្នាក់ៗ (រាប់បញ្ចូលទាំងគ្រប់គណនីបន្ថែមរបស់អតិថិជន) ស្មើនឹង ២០ ឡូតិ៍
ឯកតាជួញដូរក្នុងមួយប្រតិបត្តិការស្មើនឹង ០,១ ដល់ ១០ ឡូតិ៍ ដោយមួយលើកៗកើនឡើង ០,០១ ឡូតិ៍

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up