លោក SAM KIMA

លោក Sam Kima នាយកប្រតិបត្តិរងជាន់ខ្ពស់នៃក្រុមហ៊ុនហ្គោលវែល បានបញ្ចប់ការសិក្សានៅសាលាសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ (The London School of Economics and Political Science)។ អស់រយៈពេលជាង ២០ឆ្នាំកន្លងមក លោកបានប្រើជំនាញភាពជាអ្នកដឹកនាំ និងជំនាញទំនាក់ទំនងវិជ្ជមាន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំវិនិយោគ និងវិស័យហិរញ្ញវត្ថុពិភពលោក។ បច្ចុប្បន្ននេះ លោកបានចូលរួមក្នុងក្រុមហ៊ុនហ្គោលវែល ជាមួយនឹងយុទ្ធសាស្ត្រជំនាញសម្រាប់ការកែលំអអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រង ដើម្បីកំណត់គោលដៅនិងបង្កើនប្រសិទ្ធភាពធនធានរបស់ក្រុមហ៊ុន។

ជាមួយនឹងបទពិសោធន៍ជំនាញជាង ២០ ឆ្នាំក្នុងការជួញដូររូបិយប័ណ្ណបរទេស និងការវិនិយោគផលិតផល (Commondity) លោក Sam Kima ផ្តល់ជូនវិនិយោគិននូវយុទ្ធសាស្ត្រសម្រេចចិត្តបន្ថែម លើផលិតផលហិរញ្ញវត្ថុ តាមវិស័យ និងតាមទីផ្សារផ្សេងៗគ្នា។ ក្នុងនាមជានាយកប្រតិបត្តិរងជាន់ខ្ពស់នៃក្រុមហ៊ុនហ្គោលវែល លោកតែងផ្តោតសំខាន់លើការគ្រប់គ្រងអាជីវកម្មលើទីផ្សារហុងកុង និងចិន ព្រមទាំងដឹកនាំក្រុមហ៊ុនឈានទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាបំពេញតម្រូវការទីផ្សារ និងសម្របខ្លួនទៅនឹងបរិយាកាស និងនិន្នាការសេដ្ឋកិច្ចសកលដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

តាមរយៈការរៀបចំនិងការដាក់ពង្រាយផែនការយុទ្ធសាស្ត្រ ក៏ដូចជាការគ្រប់គ្រងអាជីវកម្មជាបន្តបន្ទាប់ លោក Sam Kima ធានាថាស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនហ្គោលវែលនឹងបន្តកើនឡើងជាលំដាប់។ លោកជឿជាក់ថា ដើម្បីទទួលបានទំនុកចិត្តពីវិនិយោគិន និរន្តរភាពនិងទំនួលខុសត្រូវគឺកត្តាចាំបាច់បំផុត។ ដូចនេះហើយ លោកប្តេជ្ញាផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ តាមរយៈចំណេះដឹងនិងជំនាញវិនិយោគដ៏ទូលំទូលាយ និងការប្រើប្រាស់នូវឧបករណ៍វិនិយោគចម្រុះ។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up