សាររបស់លោក ជា ពន្លក នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គោលវែល

ដោយមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដូចជាការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃស្ថានភាពនយោបាយក្នុងប្រទេស និងភាពសម្បូរបែបនៃធនធានមនុស្សក្នុងវិស័យជួញដូរឧបករណ៍និស្សន្ទ យើងបានសម្រចបង្កើតក្រុមហ៊ុនហ្គោលវែលនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានស្វែងរកក្រុមហ៊ុនសមភាគីកណ្តាលដែលមានអាជ្ញាប័ណ្ណស្របច្បាប់ និងឈានមុខគេនៅកម្ពុជា ដើម្បីធ្វើជាដៃគូសហការ ហើយក្រុមហ៊ុនក៏ប្តេជ្ញាយ៉ាងមុតមាំផងដែរក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាឲ្យក្លាយជាទីផ្សារហិរញ្ញវត្ថុឈានមុខគេលើពិភពលោក។

ក្រុមហ៊ុនហ្គោលវែល និងគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានសហការគ្នា ដើម្បីធ្វើការផ្សព្វផ្សាយវិស័យជួញដូរឧបករណ៍និស្សន្ទ ដែលជាវិស័យថ្មីមួយក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា តាមគ្រប់មធ្យោបាយ និងចូលរួមលើកកម្ពស់ការទទួលបានប្រាក់ចំណេញពីការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ដូចជាការអញ្ជើញវិនិយោគិនចូលរួមសិក្ខាសាលាជំនាញហិរញ្ញវត្ថុជាច្រើនដែលរៀបចំឡើងដោយក្រុមហ៊ុនហ្គោលវែល ដើម្បីពិភាក្សាពីផែនការវិនិយោគ ការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រជួញដូរ។ល។ យើងមានគោលគំនិតអាជីវកម្មច្បាស់លាស់ ហើយក្រុមអតិថិជនគោលដៅរបស់យើង គឺជាអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងប្រទេសជិតខាង និងប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនហ្គោលវែលតែងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីពិព័រណ៍អន្តរជាតិខ្នាតធំជាច្រើន រួមមានការចូលរួមនិងឧបត្ថម្ភពិព័រណ៍ហិរញ្ញវត្ថុ iFX Expo Asia ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង និងបានធ្វើដំណើរទៅចូលរួមពិព័រណ៍ iFX ក្នុងប្រទេស Cyprus ក្នុងគោលបំណងកសាងកិត្តិនាមក្រុមហ៊ុន ក៏ដូចជាបង្ហាញនូវផលិតផលនិងសេវាកម្មដែលមានគុណភាពរបស់យើងលើឆាកអន្តរជាតិ ។

តាមរយៈសកម្មភាពទាំងនេះ ក្រុមហ៊ុនហ្គោលវែលមិនត្រឹមតែអនុវត្តតាមគោលដៅអភិវឌ្ឍន៍ចម្បងរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញផងដែរនូវសក្តានុពលនៃការអភិវឌ្ឍដ៏ធំធេងនៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាទៅកាន់មិត្តៗ និងវិនិយោគិនបរទេស។ លើសពីនេះ ក្រុមហ៊ុនក៏បានចែករំលែកនូវសក្តានុពលនៃឧស្សាហកម្មក្នុងស្រុកផ្សេងទៀតដល់សាធារណៈជនផងដែរ ដែលក្នុងនោះរួមមានវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ជាដើម។ ទន្ទឹមនឹងនេះ យើងក៏បានបង្ហាញដល់អតិថិជននូវភាពទាក់ទាញផ្នែកវប្បធម៌ និងទេសចរណ៍ដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា ជាពិសេសភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកមួយក្នុងចំណោមបេតិកភណ្ឌទាំងប្រាំពីរលើពិភពលោក ។

ក្រុមហ៊ុនហ្គោលវែលសន្យា និងប្តេជ្ញាផ្តល់ជូនអតិថិជន និងវិនិយោគិនទាំងអស់នូវផលិតផល និងសេវាកម្មប្រកបដោយស្តង់ដារអន្តរជាតិ។ នាថ្ងៃខាងមុខ យើងនឹងបន្តអភិវឌ្ឍក្រុមការងារជំនាញរបស់យើងឲ្យកាន់តែមានបទពិសោធន៍ខ្ពស់ ព្រមទាំងបន្តផ្តល់សេវាកម្មប្រឹក្សាយោបល់ដែលមានគុណភាពខ្ពស់ និងផ្តល់នូវព័ត៌មានទីផ្សារថ្មីបំផុត ដើម្បីឲ្យវិនិយោគិនទាំងអស់អាចចាប់យកឱកាសវិនិយោគល្អបំផុតបាន។ ទន្ទឹមនឹងនេះ យើងក៏បានប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយបំផុត ដើម្បីធានាបាននូវសុវត្ថិភាព និងស្ថិរភាពសម្រាប់ការជួញដូររបស់អតិថិជន ព្រោះសកម្មភាពទាំងអស់នេះជាកត្តាគាំទ្រយ៉ាងសំខាន់មួយសម្រាប់វិនិយោគិនក្នុងការក្តាប់យកឱកាសវិនិយោគ។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up