ក្រុមហ៊ុន​ហ្គោលវែល​ឧបត្ថម្ភសម្ភារ​ពេទ្យ​ជួយគាំទ្រ​ទីក្រុង​អ៊ូហាន!

រួមចិត្តរួមកម្លាំង ដើម្បីជំនះឧបសគ្គ
ក្រុមហ៊ុនហ្គោលវែល​ឧបត្ថម្ភ​សម្ភារពេទ្យ​ជួយគាំទ្រ​ទីក្រុង​អ៊ូហាន!

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវិដ-១៩មក ក្រុមហ៊ុនហ្គោលវែល​តែងយកចិត្តទុក​ដាក់ខ្ពស់ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងការរីករាលដាល​នៃជំងឺនេះ ហើយបាន​អនុវត្ត​សកម្មភាព​ជាច្រើន​ដើម្បីផ្តល់​ក្តីស្រឡាញ់ និងកម្លាំងចិត្តជូន​ដល់វីវជនជួរមុខ។ “សារមួយច្បាប់សម្រាប់និទាឃរដូវ” បានប្រមូលផ្តុំ​នូវភាសា​និងពាក្យជូនពរពីបណ្តាប្រទេស​ជាច្រើន​លើ​ពិភពលោក ដើម្បី​ផ្ញើការគាំទ្រ និង​ការលើកទឹកចិត្តផ្នែក​ស្មារតីដល់ប្រជាជនក្នុង​ទីក្រុងអ៊ូហាន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ហ្គោលវែល​ក៏បានចូលរួម​យ៉ាងសកម្ម​ក្នុងការផ្គត់ផ្គង់​សំភារៈ និងប្រើប្រាស់​សកម្មភាព​ជាក់ស្តែងរបស់​ខ្លួន ដើម្បីផ្តល់​ការធានាជូន​ដល់វីរជនជួរមុខទាំងអស់។

ក្នុងអំឡុងពេលនេះ ក្រុមហ៊ុនហ្គោលវែលបានប្រមូលទិញ និងឧបត្ថម្ភម៉ាសសរុបចំនួន ១៥០០០ ម៉ាស ដើម្បី​ដឹកជញ្ជូន​ទៅកាន់​ទីក្រុងអ៊ូហាន ជាមួយ​ក្តីស្រឡាញ់។ ម៉ាសទាំងនោះត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ Hubei Jingzhou Central Hospital និង​មន្ទីរពេទ្យ Hubei Cancer Hospital ដើម្បី​ផ្តល់ជូនបុគ្គលិកពេទ្យ​ជួរមុខប្រើប្រាស់។ លោក ជា ពន្លក នាយកប្រតិបត្តិ​នៃក្រុមហ៊ុនហ្គោលវែល និងលោក George Black ប្រធាន​ទីប្រឹក្សាហិរញ្ញវត្ថុ​បានធ្វើការត្រួតពិនិត្យ​ដោយផ្ទាល់នូវ​គុណភាព និង​ការដឹកជញ្ជូនម៉ាស​ទាំងនេះ ដើម្បីធានាថាម៉ាស​នីមួយៗមាន​ការធានាលើគុណភាព និងដឹកជញ្ជូន​ទៅកាន់គោលដៅ​ដោយ​ជោគជ័យ ព្រម​ទាំងត្រូវ​បានប្រើប្រាស់​នៅជួរមុខ​ប្រកបដោយសុវត្ថិភាព។

មេរោគគ្មានមេត្តា តែមនុស្សមានក្តីស្រឡាញ់។ សម្ភារពេទ្យ ជាកត្តាចម្បង​ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងការរីករាលដាល​នេះ ដូចនេះដើម្បីធានាថា​រាល់សម្ភារទាំងអស់ត្រូវ​បានបញ្ជូនទៅកាន់បុគ្គលិក​ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជួរមុខ​ដោយសុវត្ថិភាព​និងមានប្រសិទ្ធភាព​នោះ ក្រុមហ៊ុនហ្គោលវែល​តែងអំពាវនាវ​ស្វែងរកការគាំទ្រ​ធ្វើយ៉ាងណាឲ្យសម្ភារ​ទាំងអស់​ទៅកាន់គោលដៅ​ដោយ​សុវត្ថិភាព។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​មិត្តរួមការងារ និងដៃគូសហការ​ទាំងអស់ដែលបានចូលរួម​ជួយឧបត្ថម្ភ​សម្ភារពេទ្យ​ទាំងនេះ។ ការដឹកជញ្ជូនពីតំបន់មួយទៅ​កាន់តំបន់មួយពោរពេញទៅដោយ​ការលំបាក និងឧបសគ្គ​យ៉ាងច្រើន ដែលទាំងនេះ​សុទ្ធតែឆ្លុះបញ្ចាំងពីទំនួលខុសត្រូវ​និងការលះបង់​របស់យើងគ្រប់គ្នា។ ទំនួលខុសត្រូវ និងកម្លាំង​សាមគ្គី បង្កើតបានជាក្តីសង្ឃឹម។ យើងរួមគ្នាតស៊ូ និងគាំទ្រដល់ទីក្រុងងអ៊ូហាន និងប្រទេសចិន។

ចាប់ពីផ្ទៃក្នុងក្រុមហ៊ុន រហូតដល់ខ្សែប្រយុទ្ធជួរមុខនៃជម្ងឺរាតត្បាតនេះ ក្រុមហ៊ុនហ្គោលវែល​បានប្រកាន់ខ្ជាប់​នូវស្មារតីទំនួលខុសត្រូវ​សង្គមជានិច្ច ដោយប្រើប្រាស់នូវ​កម្លាំងផ្ទាល់ខ្លួន​ដើម្បីជួយគាំទ្រដល់​ការប្រយុទ្ធប្រឆាំង​នឹងការរីករាលដាល​នៃជំងឺនេះ។ ចម្ងាយ មិនមែន​ជាឧបសគ្គទេ ក្រុមហ៊ុនហ្គោលវែល​នឹងបន្ត ស្មារតីទំនួលខុសត្រូវ​សង្គមនេះ ដោយចូលរួម​នូវកម្លាំងកាយចិត្ត​របស់ខ្លួន ហើយ​សង្ឃឹមថាពិភពលោក​ទាំងមូល​នឹងទទួលបាន​សុខសន្តិភាពឡើងវិញ។

ជាមួយក្តីស្រឡាញ់ និង​ភាពកក់ក្តៅ យើង​គាំទ្រ​ប្រទេសចិន! គាំទ្រ​ពិភព​លោក!

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up