ហ្គោលវែលចូលរួមព្រឹត្តិការណ៍សប្បុរសធម៌រួមគ្នាមួយ នៅខេត្ដកំពង់ចាមនិងខេត្ដកណ្ដាល
- 2020-04-26
នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនហ្គោលវែលបានចូលរួមព្រឹត្តិការណ៍សប្បុរសធម៌រួមគ្នាមួយនៅខេត្ដកំពង់ចាម និងខេត្ដកណ្តាល ដោយផ្តល់ជូននូវម៉ាសពេទ្យ ថ្នាំសម្លាប់មេរោគ និងសម្ភារៈផ្គត់ផ្គង់ផ្សេងទៀតដល់ប្រជាពលរដ្ឋជាង ៨០០ គ្រួសារ ដើម្បីការពារការឆ្លងរីករាលដាលនៃជម្ងឺកូវិដ-១៩ ក្នុងតំបន់នេះ។
ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ក្រុមហ៊ុនជាច្រើន។ ដោយមានការដឹកនាំរបស់លោក ជា ពន្លក នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គោលវែល ក្រុមការងារទាំងអស់បានធ្វើដំណើរទៅកាន់សហគមន៍សរុបចំនួន ៩ ដែលក្នុងនោះរួមមាន Krabau, Roka Koy, Angkor Ban, Khchau, Sdau, Kang Ta Noeng និង Roka Ar ក្នុងខេត្តកំពង់ចាមនិង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រុំ ខេត្តកណ្តាល ដើម្បីផ្តល់ភាពកក់ក្តៅនិងការគាំទ្រដល់ប្រជាជននៅទីនោះ។
កន្លងមក ក្រុមហ៊ុនហ្គោលវែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមនានា។ ក្រុមហ៊ុនតែងលើកទឹកចិត្តបុគ្គលិកឲ្យចូលរួមក្នុងសកម្មភាពសង្គម និងប្រែក្លាយសកម្មភាពនេះឲ្យទៅជាផ្នែកមួយនៃទម្លាប់របស់បុគ្គលិកទាំងអស់។ រួមពេលដែលក្រុមហ៊ុនផ្តោតសំខាន់លើអាជីវកម្ម បុគ្គលិកនីមួយៗអាចប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួន ដើម្បីគាំទ្រនិងជួយក្រុមគ្រួសារនិងប្រជាជនងាយរងគ្រោះនៅក្នុងបណ្តាខេត្តនានាផងដែរ។
នៅថ្ងៃដដែលនោះ ក្រុមគ្រួសារទាំងអស់បានថ្លែងអំណរគុណដល់ក្រុមហ៊ុនហ្គោលវែល និងក្រុមហ៊ុនដទៃទៀតដែលបានផ្តល់ភាពសប្បុរសធម៌ ការយកចិត្តទុកដាក់ និងការគាំទ្រចំពោះពួកគាត់។ ជាមួយគ្នានេះដែរ ដំណើរសប្បុរសធម៌នេះក៏បានបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ព្រមទាំងបានបង្កើតស្មារតីក្រុមយ៉ាងល្អសម្រាប់សមាជិកទាំងអស់ ។