ហ្គោលវែល​ចូលរួម​ឧបត្ថម្ភ​ពិព័រណ៍ iFX Expo Asia និង​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ក្រុមហ៊ុនហ្គោលវែល​តែងចូលរួម​យ៉ាងសកម្ម​នៅក្នុងការ​តាំងពិព័រណ៍​អន្ដរជាតិធំៗ និង​ខិតខំប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ជួញដូរ​ឧបករណ៍​និស្សន្ទ​នៅកម្ពុជា។ លើកនេះ ក្រុមហ៊ុនហ្គោលវែល​ទទួលបានការអញ្ជើញ​ពីពិព័រណ៍ហិរញ្ញវត្ថុ B2B ដ៏ធំបំផុត​លើ​ពិភពលោក ដើម្បីចូលរួម​ក្នុងពិព័រណ៍​ហិរញ្ញវត្ថុ iFX Expo Asia ឆ្នាំ ២០១៩ ដែលបានប្រារព្ធ​ធ្វើនៅ​ទីក្រុងហុងកុង ហើយ​បានក្លាយជា​អ្នកឧបត្ថម្ភផ្តាច់មុខ​សាលធ្វើបទបង្ហាញ​ដែលមាន​ភាពលេចធ្លោរ​បំផុត និងទទួល​បានការគាំទ្រ​ពីសហគ្រាស​នាំមុខ សហគ្រិន​ល្បីល្បាញ ធនាគារិក និងអ្នកជំនាញក្នុង​វិស័យ​ហិរញ្ញវត្ថុផ្សេងទៀត​មកពី​ជុំវិញពិភពលោក។ លើសពីនេះ ក្រុមហ៊ុនក៏បាន​ចែករំលែក​ការយល់ដឹង និងការវិភាគ​ស្ថានភាព​អភិវឌ្ឍន៍ហិរញ្ញវត្ថុ​ជាមួយ​ភ្ញៀវកិត្តិយស​ដែលមកពី​ទូទាំងពិភពលោក និងជំរុញវិនិយោគិន​ឲ្យធ្វើការពិភាក្សា​លើ​ប្រធានបទ​ក្តៅៗ​នៅ​ក្នុង​វិស័យនេះផងដែរ។

លោក ជា ពន្លក នាយកប្រតិបត្តិនៃ​ក្រុមហ៊ុន​ហ្គោលវែល និងលោក Neph Vargas ប្រធានផ្នែកទីផ្សារ​នៃ​ក្រុមហ៊ុន​ហ្គោលវែល បានដឹកនាំ​ក្រុមការងារ​ចូលរួមក្នុងការ​តាំង​ពិព័រណ៍​នេះ។ នៅក្នុងការតាំងពិព័រណ៍នោះ ពួកគាត់ក៏បានជួប​ជាមួយ​អ្នកធ្វើសេចក្តី​សម្រេចចិត្ត​ការវិនិយោគ​ហិរញ្ញវត្ថុ អង្គភាព​តាំងពិព័រណ៍ និងក្រុមហ៊ុនផ្គត់ផ្គង់មកពី​ទូទាំង​ពិភពលោក ជាពិសេស​ក្រុមហ៊ុន​ហ្គោលវែល​បាន​អញ្ជើញមន្រ្តី​នៃគណៈកម្មការ​មូលបត្រកម្ពុជា​ចូលរួម​ការ​តាំងពិព័រណ៍នេះ​ដែរ ដើម្បីបង្ហាញ​ឱកាសវិនិយោគ​ដ៏ល្អបំផុត​របស់​ប្រទេស​កម្ពុជា​ដល់​ពិភពលោក និងលើក​កម្ពស់​ស្មារតី​មិត្តភាព និងសហប្រតិបត្តិការ​ក្នុង​ចំណោម​សហគ្រាស ព្រមទាំង​បង្កើតបណ្តាញ​ទំនាក់ទំនង​រវាងគ្នា​និងគ្នាផងដែរ។

លោក Neph Vargas បាន​មានប្រសាសន៍ថា ក្រុមហ៊ុនហ្គោលវែល​មានបណ្តាញ​អាជីវកម្ម​រឹងមាំ និង​ក្រុមបច្ចេកទេស​ជំនាញ ដែលមានទីតាំង​នៅក្នុងប្រទេស​និងទីក្រុង​ជាច្រើន​ក្នុង​ទ្វីបអាស៊ី ដែលក្នុងនោះរួមមាន​ប្រទេសកម្ពុជា ចិន តៃវ៉ាន់ ហុងកុង ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងថៃ។ យើងសូមស្វាគមន៍អតិថិជន​មកពីទូទាំងពិភពលោក​ដែល​ចាប់​អារម្មណ៍​ក្នុង​ការវិនិយោគ ឬមានបំណង​សហការ​គ្នាមកកាន់​ប្រទេសកម្ពុជា។ នាថ្ងៃអនាគត ក្រុមហ៊ុនហ្គោលវែល​នឹងបន្តពង្រីកវិសាលភាព​អាជីវកម្ម​នៅ​ប្រទេសកម្ពុជា និងទូទាំងសកលលោក និងរួមគ្នាជាមួយ​វិនិយោគិន​ដើម្បីឈាន​ដល់ចំណុចកំពូល​នៃភាពជោគជ័យ។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up