ហ្គោលវែលរៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌​ដាំដើមឈើ ​ដោយ​ផ្តោត​លើការ​លើកកម្ពស់​គុណភាពអប់រំ និងកែលម្អ​បរិយាកាស​សិក្សានៅកម្ពុជា

ក្រុមហ៊ុនហ្គោលវែល តែងបំពេញ​ទំនួលខុសត្រូវ​សង្គមរបស់ខ្លួន និងផ្តល់ក្តីស្រឡាញ់​ដល់សហគមន៍ជានិច្ច។ ​នៅថ្ងៃទី ២៨ ខែមេសា ​ឆ្នាំ ២០១៨ ក្រុមហ៊ុនហ្គោលវែល​បានរៀបចំសកម្មភាពសប្បុរសធម៌ដ៏អស្ចារ្យ​មួយនៅសាលាបឋមសិក្សា សង្គមសិក្សា ឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នូវសំភារៈ​ចាំបាច់​នានា ដើម្បីលើកកម្ពស់គុណភាពអប់រំ​នៅកម្ពុជា និងកែលម្អ​បរិយាកាស​សិក្សា​របស់​សាលា​​ផង​ដែរ។

សកម្មភាព​សប្បុរសធម៌​នេះត្រូវបាន​ផ្តួចផ្តើម​​ឡើងដោយ​គណៈគ្រប់គ្រងរបស់​ក្រុមហ៊ុន​​ហ្គោលវែល និងទទួល​បាន​ថវិកា​​ឧបត្ថម្ភ​ពី​​សមាជិកគ្រប់រូប។ នៅថ្ងៃដដែល​នោះ អ្នកស្ម័គ្រចិត្ត​បានចែក​សម្ភារៈសម្រាប់​ការស្រាវជ្រាវ និងធ្វើការ​ដាំដើមឈើ​និងបន្លែនានា ព្រមទាំងបាន​ចែករំលែក​ផងដែរ​នូវចំណេះដឹង​ផ្នែកហិរញ្ញវត្ថុ។ គោលបំណង​សំខាន់នៃព្រឹត្តិការណ៍នេះ​គឺដើម្បីផ្តល់ឲ្យកុមារតូចៗក្នុងតំបន់ទទួលបានអាហាររូបត្ថម្ភ ក៏ដូចជាការអប់រំល្អ ដើម្បីលើកកម្ពស់ការលូតលាស់​របស់ពួកគេ​ប្រកប​ដោយ​សុខភាព​រឹងមាំ ដែលជាមូលដ្ឋាន​សម្រាប់ការបោះ​ជំហានឆ្ពោះ​ទៅរក​ភាព​ជោគជ័យ​នា​ពេលអនាគត។

ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ហ្គោលវែល លោក ជា ពន្លក ត្រូវបាន​អញ្ជើញឲ្យឡើង​ថ្លែងសន្ទរកថា​នៅក្នុង​កម្មវិធីនោះ។ លោក​បានមាន​ប្រសាសន៍ថា ក្នុងនាម​ជាក្រុមហ៊ុន​ឈ្មួញជើងសា​អន្តរជាតិ​ដែលឈានមុខគេ​នៅកម្ពុជា ក្រុមហ៊ុនហ្គោលវែល​ប្តេជ្ញាចិត្ត​ចូលរួមសកម្មភាព​សប្បុរសធម៌​គ្រប់ប្រភេទ និងអនុវត្ត​សេវាកម្មសង្គម​យ៉ាងសកម្ម ដើម្បីបណ្ដុះ​​សេចក្តីស្រឡាញ់ ទំនុកចិត្ត និងទំនួល​ខុសត្រូវ​របស់ក្មេងៗជំនាន់ថ្មី។ នាថ្ងៃខាងមុខ ក្រុមហ៊ុនហ្គោលវែល​នឹងបន្តចូលរួមចំណែក​ក្នុងការ​កែលំអ​បរិយាកាស​អប់រំ និង​ការរៀនសូត្រ​របស់សិស្សានុសិស្ស​ក្នុងស្រុក ដោយ​អស់ពីកម្លាំង​កាយចិត្ត ដើម្បី​ភាពអភិវឌ្ឍ​យូរអង្វែង​សម្រាប់​សង្គម​ទាំងមូល។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up