ហ្គោលវែល​ចូលរួម “កិច្ចប្រជុំ​កំពូល​ហិរញ្ញវត្ថុ​ឆ្នាំ ២០២០” នៅ​មីយ៉ាន់ម៉ា ដើម្បី​ពិភាក្សា​ពីទស្សន​វិស័យ​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​នៅឆ្នាំ ២០២០

នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនហ្គោលវែល​ត្រូវបានអញ្ជើញ​ឲ្យ​ចូលរួម “កិច្ចប្រជុំកំពូល​ហិរញ្ញវត្ថុ​ឆ្នាំ ២០២០” ដោយ​ក្រុមហ៊ុន New World Financial Group និង​ជាវាគ្មិនកិត្តិយស​ក្នុងកិច្ចប្រជុំពិភាក្សា​ជាក្រុមផងដែរ។ កិច្ចប្រជុំកំពូលនេះ​ត្រូវបានរៀបចំឡើង​នៅសណ្ខាគារ Rosewood ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា ដោយ​បានទាក់ទាញ​ថ្នាក់ដឹកនាំ​ក្នុងវិស័យ​ពាណិជ្ជកម្ម និង​អ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិ​ជាង ២០០ នាក់ មកពីទូទាំង​ពិភពលោក ដើម្បីចូលរួម​ចែករំលែក​ការយល់ដឹង និង​ការវិភាគរបស់​ខ្លួនលើស្ថានភាព​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​ពិភពលោក។

ក្នុងឱកាសបើក​កិច្ចប្រជុំកំពូលនេះ លោក U Min Htike Aung អគ្គនាយក​ក្រុមហ៊ុនNew World Financial Group បាន​ឡើងថ្លែងសុន្ទរកថាថា ខ្ញុំមាន​សេចក្តី​សោមនស្សរីករាយ និង​កិត្តិយសយ៉ាងខ្លាំង​ដែលបានធ្វើជាម្ចាស់ផ្ទះ​នៃការរៀបចំកិច្ចប្រជុំកំពូល​នេះ ដោយនេះ​មិនត្រឹមតែជា​ឱកាសដែលញ៉ាំងឲ្យអ្នកជំនាញ​ក្នុងវិស័យហិរញ្ញវត្ថុ​ធ្វើការផ្លាស់ប្តូរយោបល់គ្នា​ប៉ុណ្ណោះទេ ថែមទាំងជាឱកាសដែល​នាំយកមកនូវព័ត៌មាន​ទីផ្សារថ្មី និងឱកាស​វិនិយោគសម្រាប់វិនិយោគិន​ទាំងអស់ផងដែរ។ បន្ទាប់មក លោក George Black ប្រធាន​ទីប្រឹក្សាហិរញ្ញវត្ថុ​នៃក្រុមហ៊ុន​ហ្គោលវែល រួមជាមួយអគ្គនាយក​ក្រុមហ៊ុនNew World Financial Group អភិបាល​ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង នាយកប្រតិបត្តិជាន់ខ្ពស់​នៃក្រុមហ៊ុន First Bin Zayed Gold និង​អ្នកជំនាញកំពូលៗ​ជាច្រើន​រូបទៀត បានធ្វើការ​ពិភាក្សាយ៉ាងរស់រវើក​លើប្រធានបទ “ទស្សនវិស័យ​ទីផ្សារ ២០២០” ។ ជាកិច្ចចាប់ផ្តើម លោក George Black បាន​ចែករំលែក​ការព្យាករណ៍ និងការវិភាគ​ប្រកបដោយ​វិជ្ជាជីវៈ ចំពោះ​ការធ្លាក់ចុះរបស់​ផ្សារហ៊ុន​អាមេរិក និង​ការកើនឡើង​នៃតម្លៃមាសក្នុង​ពេលថ្មីៗនេះ ។ អ្នកចូលរួម​ទាំងអស់បាន​យល់ស្របនឹងមតិរបស់លោក ព្រមទាំង​ទទួលបានអត្ថប្រយោជន៍​យ៉ាងច្រើនផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បាន​លើកឡើងផងដែរ​ថា ទីផ្សារមីយ៉ាន់ម៉ា​មាន​សក្តានុពល​អភិវឌ្ឍន៍​យ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០២០ ប្រទេស​មីយ៉ាន់ម៉ានឹងបន្តបង្ហាញ​ពីសក្តានុពលវិនិយោគ​ដ៏ប្រសើរបំផុតទៅកាន់​ពិភពលោកទាំងមូល ដែលជាឱកាស​សម្រាប់វិនិយោគិន​ក្លាយជាអ្នកមាន។

ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងវិស័យហិរញ្ញវត្ថុ ក្រុមហ៊ុនហ្គោលវែល​បានធ្វើដំណើរ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា​ជាច្រើនលើក ដើម្បីរៀបចំសិក្ខាសាលា​អប់រំហិរញ្ញវត្ថុ ជាមួយស្ថាប័នរដ្ឋ និងស្ថាប័នហិរញ្ញវត្ថុ​ក្នុងស្រុក ក្នុងគោលបំណងផ្សព្វផ្សាយ​ពីទស្សនៈ និងចំណេះដឹង​វិនិយោគជូនដល់វិនិយោគិន និងលើកកម្ពស់ចំណេះដឹង និង​ការយល់ដឹងរបស់​ប្រជាជនក្នុង​តំបន់ពាក់ព័ន្ធនឹង​ការជួញដូរឧបករណ៍​និស្សន្ទ ក៏ដូចជា​បទពិសោធន៍នៃការវិនិយោគលក្ខណៈអន្តរជាតិជូន​ដល់វិនិយោគិនមីយ៉ាន់ម៉ាផងដែរ។ ក្នុងគោលបំណងរួមគ្នាបង្កើន​ប្រសិទ្ធភាព​និងធ្វើឲ្យប្រសើរឡើង​នូវការត្រួតពិនិត្យ និងគោលនយោបាយនៃប្រព័ន្ធវិនិយោគ​ហិរញ្ញវត្ថុនៅមីយ៉ាន់ម៉ាតាមរយៈ​ការផ្លាស់ប្តូរ និងសហប្រតិបត្តិការអន្តរជាតិ ក្រុមហ៊ុននឹងបន្តខិតខំបង្កើត​ទីផ្សារជួញដូរហិរញ្ញវត្ថុ​ប្រកបដោយ​ភាពជំនាញ ស្ថិរភាព និងច្នៃប្រឌិតជូន​ដល់វិនិយោគិនគ្រប់រូប។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up