ហ្គោលវែល​គាំទ្រ​យ៉ាង​សកម្មចំពោះ​សកម្មភាព​សប្បុរសធម៌​របស់​អង្គការ World Vision Cambodia ក្រោម​កម្មវិធី ‘Skip-A-Meal’

ក្រុមហ៊ុនហ្គោលវែល​តែងចូលរួមយ៉ាងសកម្ម​ក្នុងការងារ​សប្បុរសធម៌នានា​នៅក្នុង​ប្រទេស​កម្ពុជា ដោយលើកទឹកចិត្តឲ្យ​និយោជិកគ្រប់រូប​ចូលរួមក្នុងសេវា​សុខុមាលភាព​សង្គម និងអនុវត្ត​ទំនួល​ខុសត្រូវសង្គម​ផ្សេងៗ។ លើកនេះ ក្រុមហ៊ុនហ្គោលវែល​បានឧបត្ថម្ភ​ដល់សកម្មភាព​សប្បុរសធម៌ ‘Skip-A-Meal’ ដែលរៀបចំ​ឡើង​អង្គការ​ទស្សនៈពិភពលោក​នៅកម្ពុជា ព្រមទាំងបានអញ្ជើញ​តំណាងអង្គការ​ទស្សនៈពិភពលោក​មក​ធ្វើបទ​បង្ហាញផងដែរ។

បទបង្ហាញនេះត្រូវបានរៀបចំឡើងនៅការិយាល័យ​របស់ក្រុមហ៊ុនហ្គោលវែល​នៅទីក្រុងភ្នំពេញ។ លោក ជា ពន្លក នាយក​ប្រតិបត្តិនៃ​ក្រុមហ៊ុនហ្គោលវែល បានថ្លែងសុន្ទរកថា​ស្វាគមន៍ដល់​សហការីក្រុមហ៊ុន ក្រុមអ្នកស្ម័គ្រចិត្ត និងតំណាង​អង្គការទស្សនៈពិភពលោក​កម្ពុជាដែល​មានវត្តមាន​ក្នុងកម្មវិធីថា “យើងពិតជាមាន​ភាពសប្បាយរីករាយណាស់ដែល​បានក្លាយជាសមាជិក​មួយរូបក្នុងចំណោម​អ្នកចូលរួមកម្មវិធី ‘Skip-A-Meal’ ដ៏មាន​អត្ថន័យ​មួយនេះ។ ការជួយកុមារ​និងក្រុមគ្រួសារ​ដែលទទួលរងផលប៉ះពាល់​ដោយ​ភ្លើងសង្រ្គាម ឲ្យរួចផុតពី​ភាពអត់ឃ្លានពីចម្ងាយ ពិតជាអត្ថន័យយ៉ាងធំធេង។ សកម្មភាព​សប្បុរសធម៌​នេះ បានធ្វើឲ្យ​សមាជិកហ្គោលវែល​គ្រប់គ្នា​ដែលជាអ្នកចូលរួម​នៅទីនេះមានឱកាស​ចូលរួមចំណែក​ក្នុងការយក​ចិត្តទុកដាក់ និងរំលែក​ទុក្ខដល់​អ្នកដទៃ​កាន់តែខ្លាំងឡើង។

ក្នុងពេល​ជាមួយគ្នា​នេះ លោក David Raminashvili ប្រធាន​ផ្នែកអាហារូបត្ថម្ភ​និងសុខភាព​នៃអង្គការទស្សនៈពិភពលោក​កម្ពុជា បាន​ពន្យល់ពីទិសដៅ​និងវិសាលភាពនៃគម្រោង​ទស្សនៈពិភពលោកនៅកម្ពុជា។ នៅចុង​បញ្ចប់នៃ​ព្រឹត្តិការណ៍​នេះ លោក Darren Sterling នាយក​ផ្នែកទំនាក់ទំនង​ទីផ្សារ​បានចេញវិញ្ញាបនប័ត្រ​ដល់តំណាង​ក្រុមហ៊ុនហ្គោលវែល ដើម្បីសំដែង​អំណរគុណចំពោះ​ការចូលរួម​យ៉ាងក្លៀវក្លា​ក្នុង​កម្មវិធី’Skip-A-Meal’ ក្នុងឆ្នាំ ២០១៨ និង​ការជួយ​ដល់កុមារ​ងាយ​រងគ្រោះ​នៅកម្ពុជា។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up