ក្រុមហ៊ុន​ហ្គោលវែល​​ចែករំលែក​​ទស្សន​វិស័យ​ទីផ្សារ​សម្រាប់​ឆ្នាំ ២០២០ នៅ​គ.ម.ក

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ គណៈ​កម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក) បានបើក​វគ្គបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈមួយ។ ក្នុងនាម​ជាក្រុមហ៊ុន​ឈ្មួញជើងសា​ឧបករណ៍និស្សន្ទ​ឈានមុខគេ​នៅកម្ពុជា ក្រុមហ៊ុនហ្គោលវែល​ត្រូវបានអញ្ជើញ​ឲ្យចូលរួម​ជាភ្ញៀវកិត្តិយស និងចែករំលែក​បទពិសោធន៍​ផ្នែកវិនិយោគ។

ឯកឧត្តម ស៊ូសុជាតិ អគ្គនាយកគ.ម.ក បានថ្លែងសុន្ទរកថា​បើកកម្មវិធី និងថ្លែងអំណរគុណផងដែរ​ដល់ថ្នាក់ដឹកនាំ​នៃក្រុមហ៊ុនហ្គោលវែល​ទាំងអស់ ព្រមទាំង​បានលើកទឹកចិត្តឲ្យ​អ្នកចូលរួម​ទាំងអស់​ចែករំលែក និងប្រើប្រាស់​នូវអ្វីដែលខ្លួន​បានរៀន។ ឯកឧត្តម​ជឿជាក់​ថា វគ្គបណ្តុះបណ្តាលនេះ​គឺជាវិធីសាស្ត្រ​ដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជា​ក្នុងការស្វែងយល់​ពីទីផ្សារ​ហិរញ្ញវត្ថុ ដូច្នេះ​ការបណ្តុះបណ្តាល​ផ្សេងទៀតនឹងត្រូវរៀបចំ​ឡើងនា​ថ្ងៃខាងមុខ ដើម្បីបង្កើត​ឱកាសរៀនសូត្រ​សម្រាប់យើងគ្រប់គ្នា។

លោក George Black ប្រធានទីប្រឹក្សាវិនិយោគ​នៃក្រុមហ៊ុន​ហ្គោលវែល និងលោក Naoto Arase នាយក​ផ្នែកបច្ចេកវិទ្យា​ហិរញ្ញវត្ថុ បានធ្វើបទ​បង្ហាញ​យ៉ាងក្បោះក្បាយ​ក្នុងវគ្គ​បណ្តុះបណ្តាល ស្តី​ពីចំណេះដឹង និងជំនាញ​នៃទីផ្សារហិរញ្ញវត្ថុ និងចែករំលែក​ជាមួយ​អ្នកចូលរួម​អំពី​និន្នាការ​ទីផ្សារ ផលិតផល និង​បច្ចេកទេសហិរញ្ញវត្ថុ។

ក្រៅពីការពន្យល់ចំណេះ​ដឹងខាង​ទ្រឹស្តី លោក George និងលោក Naoto ក៏បាន​ធ្វើលំហាត់វិភាគ​និន្នាការជួញដូររូបិយប័ណ្ណ​នៅនឹង​កន្លែង​ផងដែរ។ នេះក៏ជាផ្នែក​មួយដែលផ្តល់ភាព​ចាប់អារម្មណ៍ និងភាពរំភើប​បំផុតសម្រាប់​អ្នកចូលរួម​ទាំងអស់​ក្នុងវគ្គបណ្តុះបណ្តាល​នេះ ដោយអ្នក​ចូលរួមនីមួយៗ​បានចូលរួម​យ៉ាងសកម្ម ដោយ​អនុវត្តនូវយុទ្ធសាស្ត្រ​វិភាគ​ដែល​បានសិក្សា។

វគ្គបណ្តុះបណ្តាលនេះ​បានផ្តល់នូវបទពិសោធន៍​ដែលមិនអាចបំភ្លេច​បានសម្រាប់​អ្នកចូលរួម​ទាំងអស់។ ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ូសុជាតិ អគ្គនាយកគ.ម.ក ក៏បាន​ទទួលស្គាល់ និងអបអរសាទរ​ចំពោះវគ្គ​បណ្តុះបណ្តាលនេះ​ផងដែរ ហើយ​នៅថ្ងៃខាងមុខ គ.ម.ក នឹងបង្កើត​វគ្គបណ្តុះបណ្តាល​បន្ថែមទៀត ដើម្បី​នាំមកនូវចំណេះដឹង និងសេចក្តី​រីករាយ​ដល់យើង​គ្រប់គ្នា។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up