ហ្គោលវែលអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយគណៈកម្មការមូលបត្រកម្ពុជា
- 2018-04-26
ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទអន្តរជាតិដែលឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនហ្គោលវែលតែងចូលរួមចំណែកក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ហើយគណៈកម្មការមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក”) ក៏តែងតែគាំទ្រនូវទស្សនវិស័យអភិវឌ្ឍន៍របស់ក្រុមហ៊ុនហ្គោលវែលយ៉ាងពេញទំហឹងផងដែរ។ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ គ.ម.ក បានអញ្ជើញក្រុមហ៊ុនហ្គោលវែលចូលរួមធ្វើបទបង្ហាញស្តីពី “និន្នាការអភិវឌ្ឍន៍ថ្មីនៃការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា” ក្នុងសិក្ខាសាលាអប់រំរបស់ខ្លួន និងផ្តល់ព័ត៌មានពាក់ព័ន្ធក្នុងវិស័យជូនដល់សិក្ខាកាមទាំងអស់។
ក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានលើកឡើងថា ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកជំនាញក្នុងវិស័យទាំងអស់ចំពោះការចែករំលែកចំណេះដឹង និងទស្សនៈហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ ជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាការចូលរួមក្នុងការកែលម្អកម្រិតយល់ដឹងផ្នែកហិរញ្ញវត្ថុនៅទូទៅប្រទេសកម្ពុជាផងដែរ។ លើសពីនេះ ឯកឧត្តមក៏បានបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះ ក៏ដូចជាតួនាទីសំខាន់ៗរបស់គ.ម.ក ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទាំងក្នុងប្រទេសនិងក្នុងតំបន់។ នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានបង្ហាញពីការវិភាគហិរញ្ញវត្ថុដ៏សំបូរបែប និងទស្សនវិស័យពិសេសៗជាច្រើន។ ក្រៅពីអ្នកសារព័ត៌មាន ក៏មានការចូលរួមផងដែរពីសំណាក់មន្រ្តីជាន់ខ្ពស់នៃគ.ម.ក និងតំណាងក្រុមហ៊ុនផ្គត់ផ្គង់សន្ទនីយភាព និងក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទជាច្រើនរូបទៀត។
លោក ជា ពន្លក នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គោលវែលត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល។ នៅក្នុងកិច្ចពិភាក្សានោះ លោកបានចែករំលែកទស្សនៈរបស់ខ្លួនលើប្រធានបទ “ហានិភ័យនៃការវិនិយោគលើឧបករណ៍និស្សន្ទ និងយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យ” ។ សិក្ខាកាមទាំងអស់ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកិច្ចពិភាក្សានេះ។ ជាមួយគ្នានេះដែរ លោកក៏បានផ្តល់ចម្លើយប្រកបដោយភាពជំនាញក្នុងវគ្គសំណួរ-ចម្លើយ និងទទួលបានការអបអរសាទរយ៉ាងកក់ក្តៅពីសិក្ខាកាមផងដែរ។
ក្រុមហ៊ុនហ្គោលវែលសន្យាថានឹងគាំទ្រផែនការ Roadshow របស់គ.ម.កតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជានាពេលអនាគត និងរួមគ្នាលើកកម្ពស់ការយល់ដឹង និងទស្សនៈនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រជាជននៅទូទាំងប្រទេស ព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យជួញដូរឧបករណ៍និស្សន្ទក្នុងប្រទេស និងសុខុមាលភាពរបស់ប្រជាជននៅក្នុងប្រទេសនិងតំបន់។ នាថ្ងៃអនាគត ដោយមានការចូលរួមពីអ្នកជំនាញក្នុងវិស័យ ក្រុមហ៊ុនហ្គោលវែលនឹងដឹកនាំវិស័យជួញដូរឧបករណ៍និស្សន្ទឲ្យរីកចម្រើនរុងរឿង និងព្យាយាមប្រែក្លាយខ្លួនឲ្យទៅជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទអន្តរជាតិដែលឈានមុខគេបំផុត។