ក្រុមហ៊ុនហ្គោលវែល​ជំរុញការ​អភិវឌ្ឍ​ទីផ្សារ​​ជួញដូរឧបករណ៍​និស្សន្ទ​នៅមីយ៉ាន់ម៉ា​តាមរយៈ​ការផ្លាស់ប្តូរ ទស្សនៈ​ជាមួយ​នឹងអ្នកជំនាញ​ក្នុងវិស័យ

នៅថ្ងៃទី ៦ ខែមិនា ក្រុមហ៊ុនហ្គោលវែល​បានធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បីធ្វើការ​ផ្លាស់ប្តូរ​យោបល់​ស៊ីជម្រៅ​ជាមួយ​អ្នកតំណាងជាច្រើនរូបដែលមក​ពីស្ថាប័ន​រដ្ឋាភិបាល ក្រុមហ៊ុនកំពូលៗ និងសាកលវិទ្យាល័យល្បីៗ ដោយផ្តោតសំខាន់​លើការអភិវឌ្ឍ​ទីផ្សារជួញដូរ​ឧបករណ៍និស្សន្ទ​នៅមីយ៉ាន់ម៉ា និងចែករំលែក​នូវបទពិសោធន៍​នៃ​ការអភិវឌ្ឍ និងសមិទ្ធផលដែល​សម្រចបាននៅក្នុង​វិស័យ​ហិរញ្ញវត្ថុ។

ក្រុមហ៊ុនហ្គោលវែលបានចូលរួមសិក្ខា​សាលា​ហិរញ្ញវត្ថុដែល​រៀបចំឡើងនៅសាកលវិទ្យាល័យ Yangon University of Economics និងបានធ្វើ​បទបង្ហាញសម្រាប់និស្សិត​ផ្នែកហិរញ្ញវត្ថុប្រមាណ​ជាមួយរយនាក់។ លោក Thet Htun Oo ប្រធានផ្នែករដ្ឋបាល​ជាន់ខ្ពស់នៃទីផ្សារ​មូលបត្រយ៉ាំងហ្គោនបានថ្លែងសន្ទរកថា​បើកសម្ពោធសិក្ខាសាលានេះ ដែលក្នុងនោះ​មានវាគ្មិនកិត្តិយស​ជាច្រើនរូប រួមមានទាំងអ្នកជំនាញផ្នែក​ហិរញ្ញវត្ថុមកពី​សហរដ្ឋអាមេរិក ឌូបៃ ជប៉ុន មីយ៉ាន់ម៉ា កម្ពុជា និងហុងកុង។ល។ ដើម្បីធ្វើការពិភាក្សា​ប្រធានបទ​ហិរញ្ញវត្ថុ​រួមគ្នា។

ក្នុងសិក្ខាសាលានេះ វាគ្មិននីមួយៗបានចែករំលែក​នូវចំណេះដឹង និងបទពិសោធន៍​ដ៏សំបូរបែប​នៅក្នុងវិស័យរបស់ខ្លួន ហើយបាន​ពិភាក្សាពីស្ថានភាព​ទីផ្សារហិរញ្ញវត្ថុលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន និងលើកទឹកចិត្ត​ឲ្យនិស្សិតទាំងអស់​យកការសិក្សា​របស់ខ្លួន រួមផ្សំនឹង​ការអនុវត្តជាក់ស្តែង។ និស្សិតទាំងអស់​បានសម្តែង​ការយល់ស្រប ហើយបាន​លើកជាសំណួរ​និងយោបល់យ៉ាងសកម្ម​នៅក្នុងដំណាក់​ការសំណួរ-ចម្លើយ ដែលធ្វើឲ្យ​កម្មវិធីមាន​បរិយាកាស​រស់រវើក។ លោក George Black ប្រធានទីប្រឹក្សា​ហិរញ្ញវត្ថុនៃ​ក្រុមហ៊ុន ហ្គោលវែល បានថ្លែង​នៅក្នុង​សុន្ទរកថា​ថា ការអភិវឌ្ឍសេដ្ឋកិច្ច​របស់ប្រទេសមីយ៉ាន់ម៉ាកំពុង​កើនឡើងជា​លំដាប់​ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបាន​បង្ហាញនូវសក្តានុពលនៃ​ការអភិវឌ្ឍដ៏ខ្លាំងក្លា​របស់ខ្លួន។ បទបង្ហាញ​របស់លោក​មានភាព​រស់រវើក និងទាក់ទាញចំណាប់​អារម្មណ៍ ក៏ដូចជា​សម្លេងទះដៃ​អបអរសាទរ​យ៉ាងកងរំពង​ពីសំណាក់​និស្សិត​ទាំងអស់។

សិក្ខាសាលានេះបាន​ធ្វើឲ្យនិស្សិត​កាន់តែយល់ច្បាស់ពីទីផ្សារ​ជួញដូរឧបករណ៍និស្សន្ទ។ នាថ្ងៃខាងមុខ ក្រុមហ៊ុនហ្គោលវែល​នឹងពង្រឹងកិច្ចសហ​ប្រតិបត្តិការ​បន្ថែមទៀត​ជាមួយ​ទីផ្សារ​មីយ៉ាន់ម៉ា ហើយ​ក្រុមហ៊ុន​ក៏ជឿជាក់​ផងដែរថា​ទីផ្សារជួញដូរ​ឧបករណ៍និស្សន្ទ​នៅមីយ៉ាន់ម៉ា​នឹងមានការរីកចម្រើន​យ៉ាងឆាប់រហ័ស​នា​ពេលអនាគត។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up