ក្រុមហ៊ុន​​ហ្គោលវែល​​ចូលរួម​​កិច្ចប្រជុំ LME អាស៊ី ប្រចាំឆ្នាំ ២០១៨ ដែល​រៀបចំ​ឡើង​ដោយ​ផ្សារហ៊ុន​ហុងកុង

នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ កិច្ចប្រជុំកំពូល​ពាណិជ្ជកម្ម​អាស៊ីប៉ាស៊ីហ្វិក​លើកទី ១៦ ត្រូវបាន​បើកសម្ពោធ​យ៉ាងមហោឡារិក​នៅ​សណ្ឋាគារ Marriott ហុងកុង។ លោក ជា ពន្លក នាយក​ប្រតិបត្តិក្រុមហ៊ុន​ហ្គោលវែល និងលោក Nepthalie Vargas នាយក​ទីផ្សារក្រុមហ៊ុន​ហ្គោលវែល បានដឹកនាំ​សហការីជាច្រើនរូប​ពីប្រទេស​កម្ពុជា​ទៅកាន់ហុងកុង​ដែលជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុអន្តរជាតិធំមួយ​ក្នុង​ចំណោមមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិធំៗ​ទាំងបី​នៅលើ​ពិភពលោកដើម្បីចូលរួមក្នុងព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះ។

វេទិការពិភាក្សាសម្រាប់លោហ​មានតម្លៃឆ្នាំនេះ​មាន​ប្រធានបទថា “ការចាប់យកឱកាសល្អ​ក្នុងទីផ្សារ​លោហ​មានតម្លៃ” ។ លោក ជា ពន្លក បានធ្វើការ​ពិភាក្សា​យ៉ាងសកម្ម​ជាមួយនឹងអ្នកជំនាញ​ក្នុងវិស័យ​ដែលបាន​ប្រមូលផ្តុំគ្នា​នៅក្នុងវេទិកានេះ។ ក្នុងកិច្ចប្រជុំនេះ​វាគ្មិនសំខាន់ៗ​មួយចំនួន​ក៏បានពិភាក្សា​អំពីសក្តានុពល​នៃការអភិវឌ្ឍ និង​ឱកាស​ក្នុងការ​វិនិយោគ​លើលោហមានតម្លៃ ព្រមទាំង​បានបង្ហាញនូវក្តីសង្ឃឹម​របស់ខ្លួនសម្រាប់​ទិសដៅ​អភិវឌ្ឍនៃ​តម្លៃមាស​នៅឆ្នាំ​ខាងមុខ​នេះ ប្រកប​ដោយ​ទំនុកចិត្ត​យ៉ាង​ម៉ឺងម៉ាត់។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up