កម្មវិធីប្រកួត​ដើរតួ​របស់​ក្រុមហ៊ុន​ហ្គោលវែល​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយ​ជោគជ័យ

ក្រុមហ៊ុនហ្គោលវែល តែងរៀបចំការបណ្តុះបណ្តាលផ្ទៃក្នុងយ៉ាងសកម្ម ក្នុងគោលបំណង​បង្កើនសមត្ថភាព​អាជីវកម្ម​របស់បុគ្គលិក និងបង្កើត​ក្រុមអាជីវកម្ម​ដ៏ឆ្នើមមួយ។ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនហ្គោលវែល​បានរៀបចំកម្មវិធីប្រកួតដើរតួ ដោយមាន លោក George Black ប្រធាន​ទីប្រឹក្សាហិរញ្ញវត្ថុ​នៃក្រុមហ៊ុនហ្គោលវែល ជាអ្នកវាយតម្លៃ និងដាក់ពិន្ទុ ចំពោះសមត្ថភាព​ផ្នែកលក់ និង​ជំនាញចរចារ របស់​បេក្ខជន​ចូលរួម​ការប្រកួត​ចំនួន ១០ រូប។

បេក្ខជនចូលរួមការប្រកួតទាំង ១០ រូប បានឡើងលើឆាកប្រកួត​ជាបន្តបន្ទាប់ ជាមួយ​នឹងជំនឿចិត្ត​និងស្មារតីមោះមុត ដោយ​ចាប់ផ្តើមពី​ការណែនាំពីប្រវត្តិ និង​ផលិតផល​ក្រុមហ៊ុន​ជូន​ដល់អតិថិជន ព្រមទាំង​ឆ្លើយសំនួរខ្លីៗពាក់ព័ន្ធ​នឹងរបៀបប្រើប្រាស់​ឧបករណ៍ហិរញ្ញវត្ថុ​ដើម្បីរកប្រាក់ចំណេញពីទីផ្សារ​ក្នុងអំឡុងពេល​រីករាលដាល​នៃជម្ងឺកូវិដ-១៩ និងការប្រើប្រាស់​ឧបករណ៍ផ្សេង​ទៀតដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុងផ្សារភាគហ៊ុន​ពិភពលោក ខណៈពេល​ដែលមាន​ភាព​ច្របូកច្របល់។ ទស្សនិកជន​បានស្រែក​លើកទឹកចិត្ត និង​អបអរសាទរ​ចំពោះ​ការសម្តែង​ដ៏អស្ចារ្យ​របស់បេក្ខជន​ទាំងអស់។ បន្ទាប់ពីការប្រកួតប្រជែង​យ៉ាងស្វិតស្វាញ​បានបញ្ចប់ បេក្ខជននីមួយៗ​ត្រូវបានវាយ​តម្លៃនិងដាក់ពិន្ទុ ដើម្បីជ្រើសរើស​អ្នកឆ្នើម​ក្នុងចំណោម​អ្នកឆ្នើម។ ជាចុងបញ្ចប់ លោក George Black បាន​ឡើងប្រគល់​ប័ណ្ណកិត្តិយស និងរង្វាន់ ជូនដល់​បេក្ខជនគ្រប់រូប។

លោក Black បានមានប្រសាសន៍ថា លទ្ធផល​នៃការប្រកួតប្រជែងនេះ​គ្រាន់តែជាការបូកសរុប​សម្រាប់រយៈ​ពេលនេះ​ប៉ុណ្ណោះ មិនមាន​ន័យថា​បានបញ្ចប់​ទាំងស្រុង​នោះទេ។ បេក្ខជនបាន​ចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់​ខ្លួនតាមរយៈ​ការប្រកួតនេះ ហើយក៏​បានរកឃើញ​ចំនុចដែលខ្លួនត្រូវកែលម្អ​បន្ថែមផងដែរ។ តាមរយៈ​ការរៀនសូត្រ​ដើម្បីបន្ត​ការកែលម្អ​ចំនុចខ្សោយ​របស់ខ្លួន នឹងជួយឲ្យ​ពួកគេមាន​សមត្ថភាពកំណត់ទិសដៅ​វិនិយោគរបស់​អតិថិជនបាន​កាន់តែប្រសើរ។ នេះក៏ជាស្មារតីតំណាង​របស់ក្រុមហ៊ុនហ្គោលវែល​ផងដែរ ដែលតែង​សង្កត់​ធ្ងន់ថា “មិនមានអ្វី​ល្អឥតខ្ចោះ​នោះទេ មានតែ​ការធ្វើឲ្យ​ប្រសើរជាងមុន” ។ នៅថ្ងៃអនាគត ក្រុមហ៊ុនហ្គោលវែល​នឹងបន្តខិតខំ និងរួមសាមគ្គីគ្នា ដើម្បី​ផ្តល់ជូន​នូវសេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ និងគុណភាព​ខ្ពស់បំផុត ដល់​វិនិយោគិន​ទាំងអស់ ។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up