ហ្គោលវែល ក្រុមហ៊ុន​ឈ្មួញជើងសា​ឧបករណ៍​និស្សន្ទ​លំដាប់ថ្នាក់​ទី​៣​នៅកម្ពុជា

យោងតាមរបាយការណ៍ផ្លូវការដែលចេញដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានឲ្យដឹងថា​ក្រុមហ៊ុនហ្គោលវែល​បានជាប់​លំដាប់​ថ្នាក់ទី​៣ ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ​ដែល​មាន​ទំហំជួញដូរច្រើនបំផុតក្នុងត្រីមាសទី ១ ឆ្នាំ២០២០ នេះ។

ការជាប់ចំណាត់ថ្នាក់នេះ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនចំពោះ​ក្រុមហ៊ុន​ហ្គោលវែល ព្រមទាំងបាន​បង្ហាញផងដែរនូវភាពរឹងមាំរបស់​ទីផ្សារជួញដូរ​ឧបករណ៍​និស្សន្ទ​នៅ​ក្នុង​ប្រទេសកម្ពុជា។

លោក Peter Cruz នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន​ហ្គោលវែល បានមានប្រសាសន៍​ថា “យើងមានកិត្តិយសណាស់ដែលបាន​ក្លាយជាក្រុមហ៊ុនឈ្មួញជើងសា​ឧបករណ៍​និស្សន្ទ​ឈានមុខគេនៅកម្ពុជា។ នេះបង្ហាញថាក្រុមហ៊ុន​បាន​និងកំពុងដើរតួនាទីយ៉ាងសំខាន់​នៅក្នុង​ទីផ្សារឧបករណ៍និស្សន្ទ។ តាំងពីពេល​បង្កើត​ក្រុមហ៊ុនមក យើងបាន​ប្រើប្រាស់​ស្មារតី និងធនធាន​ជាច្រើន ដើម្បីធ្វើឲ្យគុណភាព​ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនកាន់តែមាន​ភាពប្រសើរឡើង ព្រមទាំងពង្រឹងការបណ្តុះបណ្តាល​អតិថិជនជុំវិញពិភពលោក​នូវចំណេះដឹង និងជំនាញ​នៃការជួញដូរ។ ដូចនេះ សមិទ្ធផលដ៏គាប់​ប្រសើរនេះ បង្ហាញថា មានតែការ​ស្វែងរកភាព​ជំនាញឥតឈប់ឈរ និង​ការប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ទេ ទើបយើងអាចទទួលបាន​ជ័យជំនះ និងរីករាយជាមួយនឹង​ផ្លាផ្កាដ៏​ភាពសំបូរបែប​នេះ។

កាលពី ៥ ឆ្នាំមុន ដោយសារប្រជាពលរដ្ឋកម្ពុជាមិនទាន់យល់ដឹងពី​ទីផ្សារឧបករណ៍និស្សន្ទ​ដែលស្ថិតក្រោម​ការត្រួតពិនិត្យ​របស់រដ្ឋាភិបាល យើងមានភាពលំបាកណាស់​ក្នុងការទទួលបាន​នូវទំហំជួញដូរ​ជាក់លាក់មួយ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈ​ការរៀបចំវគ្គបណ្តុះបណ្តាល​ពាក់ព័ន្ធនឹងទីផ្សារ​ឧបករណ៍និស្សន្ទ​ជាប្រចាំ រួមនឹងក្រុមការងារ​ដែលមាន​ជំនាញ​និងវិជ្ជាជីវៈ​ច្បាស់លាស់ ដែល​តែង​ផ្តល់​ការគាំទ្រ​យ៉ាងពេញ​ទំហឹងដល់​វិនិយោគិន​គ្រប់រូបនោះ បានធ្វើឲ្យ​ទំហំជួញ​ដូររបស់ក្រុមហ៊ុនហ្គោលវែល​បានឈាន​ដល់ចំណុច​កំពូលម្តង​ហើយ​ម្តងទៀត។

លោក Peter Cruz បានបន្ថែមទៀតថា “ជារួម ទំហំជួញដូរសរុប​របស់យើងនៅតែ​បន្តកើនឡើង​ជារៀងរាល់ខែ។ នេះមានន័យថា​អ្នកចូលរួមក្នុង​ទីផ្សារ ដូចជា​ពាណិជ្ជករ និងវិនិយោគិន​កាន់តែស្គាល់ច្បាស់​ពីទីផ្សារឧបករណ៍និស្សន្ទ និងបានចូលរួម​យ៉ាងសកម្មនៅ​ក្នុងវិស័យនេះ។ នេះជាសញ្ញាណ​វិជ្ជមាន​សម្រាប់វិស័យ​ទាំងមូល ដែល​ទន្ទឹមនឹង​នេះក៏បាន​បង្ហាញផង​ដែរថា ការងារ​របស់យើងកំពុង​ចូលរួមជួយជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំងឡើង” ។

នៅដើមឆ្នាំ ២០១៩ គ.ម.ក បានចាប់ផ្តើម​ចេញសេចក្តីប្រកាសព័ត៌មាន​ស្តីពីការជួញដូរ​ឧបករណ៍និស្សន្ទ​ប្រចាំខែ ក្នុងគោលបំណង​បង្កើនការត្រួតពិនិត្យ​និងតម្លាភាព​ទីផ្សារ ព្រមទាំងធ្វើការ​ផ្តល់ជូនវិនិយោគិន​និងសាធារណជន​នូវព័ត៌មានថ្មីៗ សំខាន់ៗ ទាក់ទង​នឹងក្រុមហ៊ុន​ឈ្មួញជើងសា​ឧបករណ៍និស្សន្ទ។

 

ប្រភព៖ :http://www.secc.gov.kh/english/m77.php?pn=8&no=36

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up