ហ្គោលវែលចូលរួមពិព័រណ៍អន្តរជាតិ IFX ឆ្នាំ ២០១៨ នៅ Cyprus
- 2018-05-23
ក្រៅពីការពង្រឹងវត្តមានក្នុងទីផ្សារក្នុងស្រុកហើយ ក្រុមហ៊ុនហ្គោលវែលតែងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនទៅក្រៅប្រទេស។ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនហ្គោលវែលបានធ្វើដំណើរទៅកាន់ប្រទេស Cyprus ដើម្បីចូលរួមពិព័រណ៍អន្ដរជាតិ IFX ឆ្នាំ២០១៨ ។ ការតាំងពិព័រណ៍អន្ដរជាតិ IFX នេះ បានទាក់ទាញក្រុមហ៊ុនឆ្នើមៗជាង ២០០ ស្ថាប័ន និងអ្នកជំនាញក្នុងវិស័យរាប់ពាន់នាក់មកពីទូទាំងពិភពលោកឲ្យមកចូលរួម។
ប្រឈមនឹងការអភិវឌ្ឍនាពេលអនាគត ក្រុមហ៊ុនហ្គោលវែលនឹងបន្តផ្តល់ជូនវិនិយោគិនក្នុងស្រុកនិងអន្តរជាតិនូវបទពិសោធន៍ពាណិជ្ជកម្មដែលមានលក្ខណៈស្តង់ដារ ត្រឹមត្រូវ និងមានតម្លាភាព ជាមួយនឹងសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅជុំវិញពិភពលោក។ ក្រុមហ៊ុនហ្គោលវែលប្តេជ្ញាប្រែក្លាយខ្លួនជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។