រង្វាន់អតិថិជនស្មោះត្រង់

១. កម្មវិធីនេះត្រូវបានអនុវត្តចំពោះគ្រប់អតិថិជនទាំងអស់។
២. ប្រសិនបើអតិថិជនទទួលបានចំនួនប្រតិបត្តិការ (ឡូតិ៍) ប្រចាំខែ និងលក្ខខណ្ឌតម្រូវនៃការទូទាត់ជាមុន នោះអតិថិជនអាចទទួលបានរង្វាន់តាមស្របតាមការកំណត់ (សូមពិនិត្យមើលរង្វាន់និងលក្ខខណ្ឌតម្រូវនៃកម្រិតរង្វាន់នីមួយៗក្នុងតារាង១ ខាងក្រោម)។
៣. ការគណនាចំនួនប្រតិបត្តិការ (ឡូតិ៍)៖ ចំនួនសរុបនៃប្រតិបត្តិការបិទដែលបានបញ្ចប់ក្នុងខែ។
៤. ការគណនាការទូទាត់ជាមុនជាមធ្យមប្រចាំថ្ងៃ៖ ផលបូកនៃចំនួនទឹកប្រាក់ទូទាត់ជាមុននៅពេលទីផ្សារបិទក្នុងថ្ងៃជួញដូរនីមួយៗក្នុងខែ÷ចំនួនថ្ងៃជួញដូរក្នុងខែ។
៥. កម្រិតរង្វាន់៖ ប្រសិនបើអតិថិជនអាចបំពេញបាននូវកម្រិតខ្ពស់បំផុតតាមលក្ខខណ្ឌតម្រូវទាំងពីរ នោះការគណនាការទូទាត់ជាមុនមានកម្រិតអតិបរមានចំនួន ១ លានដុល្លារអាមេរិក។ ប្រសិនបើខ្ពស់ជាង ១ លានដុល្លារអាមេរិក នឹងត្រូវបានគណនាស្មើនឹង ១ លានដុល្លារអាមេរិក។
៦. ការគណនារង្វាន់ប្រចាំខែ៖ ការទូទាត់ជាមុនជាមធ្យមប្រចាំថ្ងៃក្នុងខែ x មេគុណកម្រិតរង្វាន់ដែលទទួលបាន / ១២ ខែ។
៧. រង្វាន់ត្រូវបានគណនាជារៀងរាល់ខែ ដោយត្រូវបញ្ចូលរង្វាន់នោះទៅក្នុងគណនីជួញដូររបស់អតិថិជននៅថ្ងៃទី ១០ នៃខែបន្ទាប់ (ប្រសិនបើជាថ្ងៃឈប់សម្រាក ត្រូវបានអនុវត្តនៅថ្ងៃធ្វើការបន្ទាប់)។
៨. ប្រសិនបើអតិថិជនមានគណនីច្រើនដែលមានឈ្មោះដូចគ្នា នោះគណនីនីមួយៗនឹងត្រូវបានគណនាដាច់ដោយឡែក។
៩. ប្រសិនបើអតិថិជនធ្វើការជួញដូរខុសប្រក្រតី ឬធ្វើការផ្គូរផ្គងប្រតិបត្តិការជាមួយគណនីផ្សេងគ្នា (រួមទាំងគណនី ហ្គោលវែល) នោះក្រុមហ៊ុនមានសិទ្ធិបញ្ចប់ការចូលរួមរបស់អតិថិជន។
១០. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនៅពេលណាមួយដោយគ្មានការជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការសម្រេចចុងក្រោយ។

តារាង១

កម្រិត 1 2
ការទូទាត់ជាមុនជាមធ្យមប្រចាំថ្ងៃ 2,000ដុល្លារអាមេរិកឡើងទៅ 10,000ដុល្លារអាមេរិកឡើងទៅ
ចំនួនប្រតិបត្តិការជួញដូរប្រចាំខែ 6ឡូតិ៍ឡើងទៅ 30ឡូតិ៍ឡើងទៅ
មេគុណកម្រិតរង្វាន់អតិថិជនស្មោះត្រង់ 0.02 0.03

 

ឧទាហរណ៍៖

ប្រសិនបើគណនីជួញដូររបស់អតិថិជនក្នុងរយៈពេលណាមួយ មានការទូទាត់ជាមុនប្រចាំថ្ងៃស្មើនឹង១០០០០០ ដុល្លារអាមេរិក (កម្រិតរង្វាន់ ៣) ។ ប្រសិនបើអតិថិជនមានប្រតិបត្តិការជួញដូរសរុបដែលបានបិទនៅក្នុងខែនោះចំនួន ៥០ឡូតិ៍ (កម្រិតរង្វាន់ ២) កម្រិតខ្ពស់បំផុតសម្រាប់អតិថិជនដែលបានបំពេញនូវលក្ខខណ្ឌតម្រូវការទាំងពីរ គឺកម្រិត ២ ដែលមានមេគុណកម្រិតរង្វាន់អតិថិជនស្មោះត្រង់គឺ ០,០៣ នោះទឹកប្រាក់ ១០០,០០០ ដុល្លារ x ០,០៣ ÷ ១២ = ២៥០ ដុល្លារអាមេរិក។

ប្រសិនបើប្រតិបត្តិការជួញដូរសរុបប្រចាំខែរបស់អតិថិជនឈានដល់ ១៣០ឡូតិ៍ឡើងទៅ ហើយរក្សាចំនួនប្រតិបត្តិការខាងលើរយៈពេល ១ឆ្នាំ នោះអតិថិជនអាចទទួលបានរង្វាន់សរុបចំនួន ៤០០០ ដុល្លារអាមេរិក ។

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up