“សារមួយ​ច្បាប់សម្រាប់​និទាឃរដូវ – ទីក្រុង​អ៊ូហាន​តស៊ូ! ប្រទេស​ចិន​តស៊ូ!”

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវិដ-១៩មក ពិភពលោកទាំងមូល​មានការចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយគ្រប់​ស្រទាប់វណ្ណៈសង្គម​បានឆ្លើយតប​ទៅនឹង​ការអំពាវនាវ​យ៉ាង​កក្រឹកកក្រែង ដោយតំបន់មួយជួបការលំបាក គ្រប់ភាគីផ្តល់ការគាំទ្រ ដោយគ្រប់គ្នាបានប្រើប្រាស់​កម្លាំងផ្ទាល់ខ្លួនដើម្បី​ផ្តល់ភាពកក់ក្តៅ​និងការគាំទ្រដល់វីវជន​ជួរមុខគ្រប់គ្នា។ ក្រុមហ៊ុនហ្គោលវែលបានផ្តួចផ្តើម​កម្មវិធីពិសេសមួយ “សារមួយច្បាប់សម្រាប់និទាឃរដូវ – ទីក្រុងអ៊ូហានតស៊ូ! ប្រទេសចិនតស៊ូ!” ដោយ​ផ្ញើកាតជូនពរ រួមជាមួយ​នឹងសេចក្តីស្រឡាញ់ ជូនដល់បុគ្គលិក អតិថិជន ក្រុមហ៊ុន​ក្នុងវិស័យតែមួយ និងមិត្តភក្តិមកពី​គ្រប់មជ្ឈដ្ឋាន ដើម្បីលើកទឹកចិត្ត​ឲ្យគ្រប់គ្នាចូលរួមជាមួយគ្នា។ ជាមួយនឹង​ភាពច្នៃប្រឌិតផ្សេងៗ ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នាអាចចូលរួម​យ៉ាងសកម្មនិងអញ្ជើញក្រុមគ្រួសារនិងមិត្តភក្តិនៅជុំវិញចូលរួមទាំងអស់គ្នា​ផងដែរ។ តាមរយៈសកម្មភាពនេះ យើងប្រមូលបានប័ណ្ណ​ជូនពរជាច្រើនពី​ប្រទេសកម្ពុជា សហរដ្ឋអាមេរិក ជប៉ុន ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ចិន ហុងកុង តៃវ៉ាន់ និងបណ្តាប្រទេស​និងតំបន់ផ្សេងទៀត ដែលគ្រប់គ្នាបានបង្ហាញ​ក្តីស្រឡាញ់ និងភាពស្មោះត្រង់​របស់ខ្លួនជាមួយនឹង​រូបភាពនិងអត្ថបទផ្សេងៗ។ ទោះយើងមានភាសាខុសគ្នា តែយើងមានចេតនាដូចគ្នា។ ទោះយើងមាន​សញ្ជាតិខុសគ្នា តែយើងមាន​ក្តីស្រឡាញ់ដូចគ្នា។ នៅចំពោះ​មុខវិបត្តិដ៏ធំធេងនេះ ចិត្តស្មោះ​និងអំពើល្អរបស់មនុស្សនឹង​ជំនះនូវរាល់ឧបសគ្គទាំងអស់ ប្រៀបដូចជា​ការកសាងជញ្ជាំងទីក្រុង​ដែកថែបមួយ​ដែលមិនអាច​បំផ្លាញបាន។

ក្រៅពីសកម្មភាពបណ្តុះបណ្តាលស្តីពីការការពារអនាម័យខាងក្នុងក្រុមហ៊ុនហើយ ក្រុមហ៊ុនហ្គោលវែល​ក៏បានធ្វើការផ្សព្វផ្សាយ​ជាសាធារណៈនូវចំណេះដឹង​បង្ការការពារផ្សេងៗ​ផងដែរ ដោយចូលរួមដាស់តឿន និងបង្កើនការយល់ដឹង​អំពីការបង្ការការពារជម្ងឺកូវិដ-១៩ ក្នុងជីវិតរស់នៅ និង​កន្លែងការងារ ដោយត្រូវពាក់ម៉ាស លាងដៃឲ្យ​បានញឹកញាប់ ផ្តល់ខ្យល់​អាកាសចេញ​ចូលគ្រប់គ្រាន់ កុំប្រមូលផ្តុំគ្នា ដោយ​ចាប់ផ្តើមអនុវត្តពីខ្លួនឯង ដើម្បីផ្តល់សុខសុវត្ថិភាព និងភាពស្ងប់ស្ងាត់​សម្រាប់បុគ្គលម្នាក់ៗ ទាំងខ្លួនឯង​និងសង្គម។ ក្រុមហ៊ុនហ្គោលវែល​ក៏បានអំពាវនាវដល់​ប្រជាជន​គ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមផ្តល់​ភាពកក់ក្តៅដល់ទីក្រុងវូហាន និងចូលរួម​កម្លាំងដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺនេះ។

ទោះនិទាឃរដូវឆ្នាំនេះបានមកយឺតបន្តិច​ក៏ដោយ ប៉ុន្តែវាគង់នឹងមកដល់ជាមិនខាន។ នៅពេលនិទាឃរដូវ​ត្រឡប់មកដល់ នោះអ្វីៗគ្រប់យ៉ាង​នឹងស្រស់បំព្រងឡើងវិញ។ សារមួយច្បាប់សម្រាប់និទាឃរដូវនេះ បាននាំមកនូវ​ពរជ័យ និងក្តីសង្ឃឹមរាប់ពាន់រាប់ម៉ឺន ដែល​សង្ឃឹមថាអ្វីៗគ្រប់យ៉ាង​នឹងត្រឡប់មក​ភាពសុខដមរមនា​វិញ ហើយក៏សង្ឃឹមថា​និទាឃរដូវនឹងមកដល់តាម​ការរំពឹងទុក។ សូមឲ្យសារមួយច្បាប់នេះ នាំយកនូវក្តីសង្ឃឹម ទៅកាន់ដួងចិត្ត​របស់អ្នកដែលកំពុង​តស៊ូនៅជួរមុខ។ ចូរយើងទាំងអស់គ្នារួមគ្នា​ផ្តល់កម្លាំងចិត្តដល់​ទីក្រុងអ៊ូហាន និងប្រទេសចិនទាំងមូល!

សូម​ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំតាមរយៈ​ការិយាល័យ​ក្រុមហ៊ុន​ហ្គោលវែល​ផ្ទាល់​ឬ​តាមរយៈ​អនឡាញ​ដើម្បីពិគ្រោះ​យោបល់​ជាមួយ​យើង​ខ្ញុំ។

Scroll Up