ក្រុមហ៊ុនហ្គោលវែលជំរុញការអភិវឌ្ឍទីផ្សារជួញដូរឧបករណ៍និស្សន្ទនៅមីយ៉ាន់ម៉ាតាមរយៈការផ្លាស់ប្តូរ ទស្សនៈជាមួយនឹងអ្នកជំនាញក្នុងវិស័យ
- 2020-03-06
នៅថ្ងៃទី ៦ ខែមិនា ក្រុមហ៊ុនហ្គោលវែលបានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ស៊ីជម្រៅជាមួយអ្នកតំណាងជាច្រើនរូបដែលមកពីស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនកំពូលៗ និងសាកលវិទ្យាល័យល្បីៗ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីផ្សារជួញដូរឧបករណ៍និស្សន្ទនៅមីយ៉ាន់ម៉ា និងចែករំលែកនូវបទពិសោធន៍នៃការអភិវឌ្ឍ និងសមិទ្ធផលដែលសម្រចបាននៅក្នុងវិស័យហិរញ្ញវត្ថុ។
ក្រុមហ៊ុនហ្គោលវែលបានចូលរួមសិក្ខាសាលាហិរញ្ញវត្ថុដែលរៀបចំឡើងនៅសាកលវិទ្យាល័យ Yangon University of Economics និងបានធ្វើបទបង្ហាញសម្រាប់និស្សិតផ្នែកហិរញ្ញវត្ថុប្រមាណជាមួយរយនាក់។ លោក Thet Htun Oo ប្រធានផ្នែករដ្ឋបាលជាន់ខ្ពស់នៃទីផ្សារមូលបត្រយ៉ាំងហ្គោនបានថ្លែងសន្ទរកថាបើកសម្ពោធសិក្ខាសាលានេះ ដែលក្នុងនោះមានវាគ្មិនកិត្តិយសជាច្រើនរូប រួមមានទាំងអ្នកជំនាញផ្នែកហិរញ្ញវត្ថុមកពីសហរដ្ឋអាមេរិក ឌូបៃ ជប៉ុន មីយ៉ាន់ម៉ា កម្ពុជា និងហុងកុង។ល។ ដើម្បីធ្វើការពិភាក្សាប្រធានបទហិរញ្ញវត្ថុរួមគ្នា។
ក្នុងសិក្ខាសាលានេះ វាគ្មិននីមួយៗបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏សំបូរបែបនៅក្នុងវិស័យរបស់ខ្លួន ហើយបានពិភាក្សាពីស្ថានភាពទីផ្សារហិរញ្ញវត្ថុលើពិភពលោកនាពេលបច្ចុប្បន្ន និងលើកទឹកចិត្តឲ្យនិស្សិតទាំងអស់យកការសិក្សារបស់ខ្លួន រួមផ្សំនឹងការអនុវត្តជាក់ស្តែង។ និស្សិតទាំងអស់បានសម្តែងការយល់ស្រប ហើយបានលើកជាសំណួរនិងយោបល់យ៉ាងសកម្មនៅក្នុងដំណាក់ការសំណួរ-ចម្លើយ ដែលធ្វើឲ្យកម្មវិធីមានបរិយាកាសរស់រវើក។ លោក George Black ប្រធានទីប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលវែល បានថ្លែងនៅក្នុងសុន្ទរកថាថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាកំពុងកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានបង្ហាញនូវសក្តានុពលនៃការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ខ្លួន។ បទបង្ហាញរបស់លោកមានភាពរស់រវើក និងទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាសម្លេងទះដៃអបអរសាទរយ៉ាងកងរំពងពីសំណាក់និស្សិតទាំងអស់។
សិក្ខាសាលានេះបានធ្វើឲ្យនិស្សិតកាន់តែយល់ច្បាស់ពីទីផ្សារជួញដូរឧបករណ៍និស្សន្ទ។ នាថ្ងៃខាងមុខ ក្រុមហ៊ុនហ្គោលវែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយទីផ្សារមីយ៉ាន់ម៉ា ហើយក្រុមហ៊ុនក៏ជឿជាក់ផងដែរថាទីផ្សារជួញដូរឧបករណ៍និស្សន្ទនៅមីយ៉ាន់ម៉ានឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សនាពេលអនាគត។