ហ្គោលវែលគាំទ្រយ៉ាងសកម្មចំពោះសកម្មភាពសប្បុរសធម៌របស់អង្គការ World Vision Cambodia ក្រោមកម្មវិធី ‘Skip-A-Meal’
- 2018-06-30
ក្រុមហ៊ុនហ្គោលវែលតែងចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌នានានៅក្នុងប្រទេសកម្ពុជា ដោយលើកទឹកចិត្តឲ្យនិយោជិកគ្រប់រូបចូលរួមក្នុងសេវាសុខុមាលភាពសង្គម និងអនុវត្តទំនួលខុសត្រូវសង្គមផ្សេងៗ។ លើកនេះ ក្រុមហ៊ុនហ្គោលវែលបានឧបត្ថម្ភដល់សកម្មភាពសប្បុរសធម៌ ‘Skip-A-Meal’ ដែលរៀបចំឡើងអង្គការទស្សនៈពិភពលោកនៅកម្ពុជា ព្រមទាំងបានអញ្ជើញតំណាងអង្គការទស្សនៈពិភពលោកមកធ្វើបទបង្ហាញផងដែរ។
បទបង្ហាញនេះត្រូវបានរៀបចំឡើងនៅការិយាល័យរបស់ក្រុមហ៊ុនហ្គោលវែលនៅទីក្រុងភ្នំពេញ។ លោក ជា ពន្លក នាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គោលវែល បានថ្លែងសុន្ទរកថាស្វាគមន៍ដល់សហការីក្រុមហ៊ុន ក្រុមអ្នកស្ម័គ្រចិត្ត និងតំណាងអង្គការទស្សនៈពិភពលោកកម្ពុជាដែលមានវត្តមានក្នុងកម្មវិធីថា “យើងពិតជាមានភាពសប្បាយរីករាយណាស់ដែលបានក្លាយជាសមាជិកមួយរូបក្នុងចំណោមអ្នកចូលរួមកម្មវិធី ‘Skip-A-Meal’ ដ៏មានអត្ថន័យមួយនេះ។ ការជួយកុមារនិងក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់ដោយភ្លើងសង្រ្គាម ឲ្យរួចផុតពីភាពអត់ឃ្លានពីចម្ងាយ ពិតជាអត្ថន័យយ៉ាងធំធេង។ សកម្មភាពសប្បុរសធម៌នេះ បានធ្វើឲ្យសមាជិកហ្គោលវែលគ្រប់គ្នាដែលជាអ្នកចូលរួមនៅទីនេះមានឱកាសចូលរួមចំណែកក្នុងការយកចិត្តទុកដាក់ និងរំលែកទុក្ខដល់អ្នកដទៃកាន់តែខ្លាំងឡើង។
ក្នុងពេលជាមួយគ្នានេះ លោក David Raminashvili ប្រធានផ្នែកអាហារូបត្ថម្ភនិងសុខភាពនៃអង្គការទស្សនៈពិភពលោកកម្ពុជា បានពន្យល់ពីទិសដៅនិងវិសាលភាពនៃគម្រោងទស្សនៈពិភពលោកនៅកម្ពុជា។ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ លោក Darren Sterling នាយកផ្នែកទំនាក់ទំនងទីផ្សារបានចេញវិញ្ញាបនប័ត្រដល់តំណាងក្រុមហ៊ុនហ្គោលវែល ដើម្បីសំដែងអំណរគុណចំពោះការចូលរួមយ៉ាងក្លៀវក្លាក្នុងកម្មវិធី’Skip-A-Meal’ ក្នុងឆ្នាំ ២០១៨ និងការជួយដល់កុមារងាយរងគ្រោះនៅកម្ពុជា។